Connect with us

ព័ត៌មានជាតិ

ត្រឹម៤ខែ ដើមឆ្នាំ២០២៦ រាជធានីភ្នំពេញ មានអ្នកកើតជំងឺគ្រុនឈាម ជិត ២ពាន់ករណី

បានផុស

នៅ

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានអ្នកកើតជំងឺគ្រុនឈាមចំនួន ១៨២៦ករណី បើធៀបទៅនឹងកាលពីឆ្នាំ២០២៥ កន្លងទៅ មានអ្នកកើតជំងឺគ្រុនឈាមសរុបរហូតដល់ ១០១០០ករណី។

នេះបើតាមលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន និងលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមនេះដែរ លោក ងី មានហេង ក៏បានណែនាំសហគមន៍ ភូមិ រដ្ឋបាលសង្កាត់ និងខណ្ឌ ត្រូវសហការជាមួយមន្ត្រីសុខាភិបាល អនុវត្តវិធានការសំខាន់ៗឱ្យបានជាប្រចាំ។

វិធានការសំខាន់ទាំងនោះ រួមមាន ការលុបបំបាត់ជម្រកមូសខ្លា តាមរយៈការសម្អាតបរិស្ថាន និងបំបាត់ទឹកដក់នៅតាមផ្ទះ និងសហគមន៍ យ៉ាងតិច២ដងក្នុងមួយឆ្នាំ ពោលគឺនៅខែឧសភា និងខែសីហា។ ជាមួយគ្នានេះ អាជ្ញាធរ និងមន្ត្រីជំនាញ ក៏នឹងចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិ ដែលមានករណីអ្នកកើតជំងឺគ្រុនឈាមលើសពី២នាក់ក្នុងមួយសប្តាហ៍ផងដែរ។

ជាមួយគ្នានេះ មន្ត្រីសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់សម្អាតបរិស្ថានជុំវិញផ្ទះ និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺនៅក្នុងសហគមន៍៕ អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម