Connect with us

ព័ត៌មានអន្ដរជាតិ

ការវាយ​ប្រហារចម្ងាយមធ្យមរបស់​អ៊ុយក្រែន ធ្វើ​ឲ្យ​ប៉ះពាល់​សមត្ថ​ភាព​​​ប្រយុទ្ធ​របស់​រុស្ស៊ី

បានផុស

នៅ

ចាប់តាំង​​ពីការវាយប្រហារ​ដោយ​ដ្រូន​ដុត​រោងចក្រចម្រាញ់​ប្រេងរហូត​ដល់​ការវាយ​លុក​ដី​គោក​​ ទី​ក្រុង​មូស្គូ​​កំពុងចួប​បញ្ហា​​លើ​សង្គ្រាម​ប្រឆាំងនឹងអ៊ុយក្រែន ដោយ​សារ​កង​កម្លាំង​យោធាអ៊ុយ​ក្រែន​កំពុងកើនឡើង និង​ការវាយប្រហារ​ដោយដ្រូន​ចម្ងាយមធ្យម​។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ផ្សាយ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៦ ដោយ​កំណត់គោលដៅ​ដែនអាកាសនិង​ភស្តុភារ​របស់​រុស្ស៊ី​រាប់សិបគីឡូម៉ែត្រ​ពីក្រោយខ្សែ​ប្រយុទ្ធ​​ជួរមុខ អ៊ុយក្រែន​កំពុង​រំខាន​ដល់​ការឈានទៅមុខ​ក្នុង​សមរភូមិរបស់​រុស្ស៊ី និងបើកផ្លូវ​សម្រាប់​ការ​វាយប្រហារចម្ងាយឆ្ងាយ​លើ​កន្លែងផលិតប្រេងនិងយោធា​របស់រុស្ស៊ី។ នេះបើយោង​តាម​មេ​បញ្ជា​ការអ៊ុយក្រែនពីរនាក់ អ្នក​ឯក​ទេសដ្រូន​ពីរនាក់ និងអ្នកវិភាគយោធា​បី​រូប​។

អ៊ុយ​ក្រែន​វាយ​លើ​រោង​ចក្រប្រេង​រុស្ស៊ី។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អ៊ុយ​ក្រែន​​​​ បាន​និយាយ​ថា ធនធានកាន់តែច្រើន​ត្រូវ​បាន​ចាក់​ចូលទៅក្នុងការវាយ​ប្រហារ​កម្រិតមធ្យមក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗនេះ ជាធម្មតាមានចម្ងាយចន្លោះពី ៣០គីឡូម៉ែត្រ ទៅ ១៨០គីឡូម៉ែត្រ​នៅ​ពីក្រោយ​ជួរមុខ។

ប្រភពព័ត៌មានឱ្យ​ដឹង​ទៀត​ថា​ ការ​អនុវត្តនេះ ​​អនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​វាយប្រហារ​រ៉ាដា​រុស្ស៊ី ដែនអាកាស​រយៈ​ចម្ងាយ​ខ្លី មធ្យម ហេដ្ឋារចនាសម្ព័ន្ធ​ទំនាក់ទំនង ភស្តុភារ និងយានយន្ត​យោធា​ធំៗជម្រៅប្រតិបត្តិការ។

លោក Robert Brovdi មេបញ្ជាការកងកម្លាំងប្រព័ន្ធ​ដ្រូន​អ៊ុយក្រែននិយាយថា៖ « ដ្រូន​វាយប្រហារ​ចម្ងាយ​ឆ្ងាយ​បច្ចុប្បន្ន​ អាច​រអិល​ឆ្លងកាត់ការការពារបាន​កាន់​តែងាយ​ស្រួល ដើម្បីវាយ​ប្រហាររោង​ចក្រប្រេង​របស់រុស្ស៊ីនៅ​ឆ្ងាយ​ពីខ្សែ​ជួរមុខ»។

លោក Brovdi ប្រាប់ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ​ជាសំឡេងមួយ​សំដៅ​លើ​ការវាយប្រហារ​រហូតដល់ ២ ០០០គីឡូម៉ែត្រ​ថា៖​ « តួនាទី​នៃ​ការវាយ​ប្រហារ​កម្រិត​មធ្យមបច្ចុប្បន្ន​ គឺជាការសម្រេចចិត្ត»។

អ្នក​វិភាគ​ការពារជាតិ​ថា ការវាយ​ប្រហារ​បែបនេះ​តែ​មួយ​មុខ​មិន​អាច​ផ្លាស់ប្តូរទិស​ដៅ​ប្រឆាំង​នឹងរុស្ស៊ីបាន​ទេ ប៉ុន្តែ​ពួកគេកំពុងប៉ះពាល់យ៉ាងខ្លាំង​ ហើយឥទ្ធិពល​នៃ​សង្គ្រាមអាច​នឹងផ្លាស់ប្តូរ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម