ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់ការផលិតកប៉ាល់ជាម៉ាស៊ីនកំណើនឧស្សាហកម្មថ្មី
វៀតណាមបានកំណត់ផលិតកម្មកប៉ាល់ជាសសរស្តម្ភយុទ្ធសាស្ត្រនៃសេដ្ឋកិច្ចសមុទ្ររបស់ខ្លួន ដោយមានគោលបំណងប្រែក្លាយឧស្សាហកម្មនេះ ឱ្យទៅជាកម្លាំងចលករនៃកំណើនឧស្សាហកម្ម និងសេដ្ឋកិច្ច ការអភិវឌ្ឍភស្តុភារ និងសន្តិសុខជាតិ ចំពេលការប្រកួតប្រជែងសកល និងសម្ពាធខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

លោក ង្វៀន ទៀន ដាត (Nguyễn Tiến Đạt) អនុប្រធានសាជីវកម្មឧស្សាហកម្មផលិតកប៉ាល់ (SBIC) បាននិយាយក្នុងសិក្ខាសាលាមួយកាលពីថ្ងៃចន្ទ ថា គោលការណ៍ណែនាំថ្មីៗនេះរបស់បក្សកុម្មុយនិស្តវៀតណាម បានបញ្ជាក់ជាថ្មីថាការផលិតកប៉ាល់ជាឧស្សាហកម្មជាតិដ៏សំខាន់ ដោយផ្លាស់ប្តូរវាពីវិស័យផលិតកម្មតូចចង្អៀត ទៅជាវិស័យស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ លោកបាននិយាយថា ឧស្សាហកម្មផលិតកប៉ាល់គាំទ្រដល់អធិបតេយ្យភាពសមុទ្រ ស្វ័យភាពដឹកជញ្ជូន ការកាត់បន្ថយការពឹងផ្អែកលើទីផ្សារបរទេស ការចំណាយលើភស្តុភារទាប និងការផ្លាស់ប្តូរថាមពលបៃតង ហើយអាចក្លាយជាម៉ាស៊ីនកំណើនថ្មី ដែលរួមចំណែកដល់ការពង្រីកផលិតផលក្នុងស្រុកសរុប (GDP) កាន់តែខ្ពស់។
យ៉ាងណាមិញ លោកបានកត់សម្គាល់ពីបញ្ហាប្រឈមដែលកំពុងបន្តកើតមាន រួមទាំងសមត្ថភាពហិរញ្ញវត្ថុមានកម្រិត ភាពផុយស្រួយនៃផលិតកម្ម កម្សោយនៃការគាំទ្រ និងកង្វះការរួមបញ្ចូលជាមួយខ្សែច្រវ៉ាក់ផ្គត់ផ្គង់ទ្រង់ទ្រាយធំ ដែលបន្តកម្រិតដល់ការប្រកួតប្រជែងរបស់វៀតណាមលើវិស័យនេះ។
ដោយលែកលោក Phạm Ngọc Linh អនុប្រធានសហភាពសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (VUSTA) ឯណោះវិញ បានមានប្រសាសន៍ថា ឧស្សាហកម្មផលិតកប៉ាល់ នៅតែប្រឈមមុខនឹងឧបសគ្គធំៗក្នុងការទទួលបានដើមទុន បច្ចេកវិទ្យាទំនើប និងធនធានមនុស្សដែលមានគុណភាពខ្ពស់ ដែលត្រូវការសម្រាប់សំណង់«កប៉ាល់បៃតង និងឆ្លាតវៃ»។ លោកបានកត់សម្គាល់ថា កងនាវាដឹកជញ្ជូនរបស់វៀតណាមនៅតែខ្សោយ ហើយពឹងផ្អែកយ៉ាងខ្លាំងទៅលើក្រុមហ៊ុនដឹកជញ្ជូនបរទេស។
ទោះយ៉ាងណាក៏ដោយ លោក Đạt បាននិយាយថា វិស័យនេះទទួលបានសន្ទុះ បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយក្រុមហ៊ុនក្នុងស្រុកឥឡូវនេះអាចផលិតកប៉ាល់បំពាក់បច្ចេកវិទ្យាខ្ពស់ ដែលមិនប៉ះពាល់ដល់បរិស្ថាន និងសូម្បីតែអាចផលិតកប៉ាល់យោធាទំនើបៗ។ លើសពីនោះ វៀតណាមក៏ត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសផលិតកប៉ាល់កំពូលទាំង ១០ របស់ពិភពលោកតាមសមត្ថភាពផងដែរ ទោះបីជាគម្លាតផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅតែមានក៏ដោយ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


