Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌកំបូល បន្តចុះស្តារប្រឡាយ ដើម្បីបង្កើនប្រសិទ្ធភាពរំដោះទឹកភ្លៀងនារដូវវស្សា

បានផុស

នៅ

ដើម្បីត្រៀមលក្ខណៈបង្ការ និង កាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងនារដូវវស្សា លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និង លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយអាជ្ញាធរសង្កាត់ និង អាជ្ញាធរភូមិ បន្តស្តារប្រឡាយមួយខ្សែ ដែលមានសភាពគោករាក់ និង ស្មៅដុះរាំងស្ទះដល់ការហូរទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពស្តារប្រឡាយនេះ ត្រូវបានអនុវត្តឡើងក្នុងគោលបំណង បង្កើនសមត្ថភាពប្រព័ន្ធរំដោះទឹក ដើម្បីធានាឲ្យទឹកភ្លៀងអាចហូរបានល្អ ជៀសវាងការកកស្ទះ និង កាត់បន្ថយការលិចលង់ក្នុងតំបន់ប្រជាពលរដ្ឋរស់នៅ។

ប្រឡាយដែលកំពុងធ្វើការស្តារនេះ កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ ដែលមានទីតាំងចាប់ពីវត្តពោធិ៍វ័ន្ត រហូតដល់សាលាបឋមសិក្សាទួលស្នោរ ស្ថិតក្នុងភូមិពង្ររ ភូមិផ្លាំង និង ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងដំណើរការអនុវត្ត ក្រុមការងារ បានប្រើប្រាស់គ្រឿងចក្រ និង កម្លាំងមន្ត្រីពាក់ព័ន្ធ ដើម្បីកាយដី ភក់ និង កម្ចាត់ស្មៅដែលដុះរាំងស្ទះក្នុងប្រឡាយ។

លោក ទ្រី ណារ៉េត បានឲ្យដឹងថា ការស្តារប្រឡាយ និង ថែទាំប្រព័ន្ធរំដោះទឹកជាប្រចាំ គឺជាកិច្ចការសំខាន់មួយ ដើម្បីធានាឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល និង កាត់បន្ថយផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។

ជាមួយគ្នានេះ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន និង សណ្តាប់ធ្នាប់សាធារណៈ ដោយមិនត្រូវបោះចោលសំរាម ឬ កាកសំណល់ផ្សេងៗ ចូលក្នុងប្រឡាយ ព្រោះអាចបង្កឲ្យមានការកកស្ទះ និង រាំងស្ទះដល់ប្រព័ន្ធហូរទឹក អាចនាំឲ្យកើតមានការលិចលង់ក្នុងតំបន់៕
អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម