ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហើបថា ពូទីន និងត្រាំ អាចជួបគ្នានៅ ចិន ក្នុងខែវិច្ឆិកា
តាមការបង្ហើបឲ្យដឹងពីរុស្ស៊ី, ប្រមុខរដ្ឋាភិបាលទីក្រុងមូស្គូ វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចជួបគ្នានៅប្រទេសចិន ក្នុងខែវិច្ឆិកា ខាងមុខ។

សារព័ត៌មាន RT បានដកស្រង់សម្តីជំនួយការវិមានក្រឹមឡាំង លោក Yury Ushakov ដែលប្រាប់កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ថា មេដឹកនាំទាំងពីរ អាចជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល APEC ដែលនឹងរៀបចំធ្វើឡើងក្នុងទីក្រុង Shenzhen ចាប់ពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ចុងឆ្នាំនេះ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ទាំងភាគីរុស្ស៊ីនិងអាមេរិក សុទ្ធតែបញ្ជាក់ថា ខ្លួនមិនទាន់រៀបចំគម្រោងជាផ្លូវការណាមួយទេ សម្រាប់ជំនួបរបស់ប្រមុខដឹកនាំទាំងពីរ ដោយលោក Ushakov គ្រាន់តែបង្ហើបថា លោកពូទីន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល APEC ហើយពេលស្ថិតក្នុងប្រទេសចិន មេដឹកនាំទាំងពីរ ប្រហែលជានឹង មានជំនួបណាមួយជាក់ជាមិនខាន។
ព័ត៌មាននេះ កើតឡើង ក្រោយពេលទាំងលោកពូទីន និងលោកត្រាំ សុទ្ធតែទៅបំពេញទស្សនកិច្ចប្រទេសចិន ដែលបង្កការតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ ព្រោះវាកើតឡើងចំពេលសភាពករណ៍ពិភពលោក កំពុងក្តៅ និងច្របូកច្របល់ ជាពិសេសជុំវិញសង្គ្រាមអ៊ីរ៉ង់។

យោងតាមការផ្សាយរបស់ The Guardian កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦, ទស្សនកិច្ចរបស់មេដឹកនាំទាំងពីរ ទៅកាន់ទីក្រុងប៉េកាំង គឺជាការបញ្ជូនសញ្ញាដល់ពិភពលោកថា ប្រទេសចិន គឺជា «ស្នូលការទូតសកល»។
ទន្ទឹមនោះ បើតាមការផ្សាយរបស់ Al Jazeera, ដំណើរទស្សនកិច្ចបន្តបន្ទាប់គ្នានេះ សបញ្ជាក់យ៉ាងច្បាស់ថា ទាំងទីក្រុងវ៉ាស៊ីនតោន និងមូស្គូ សុទ្ធតែត្រូវការចិន ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងនយោបាយរបស់ពួកគេ ដោយជឿថា ទីក្រុងប៉េកាំង កំពុងមានសន្លឹកបៀ ពិសេសនៅក្នុងដៃ។
សរុបសេចក្តីមក ដំណើរទស្សនកិច្ច គឺបង្ហាញពីសណ្តាប់ធ្នាប់ពិភពលោក បែបពហុប៉ូលថ្មី ដែលក្នុងនោះ ចិនបានដើរតួជា «ស្ពានការទូត» និងជាមជ្ឈមណ្ឌលអំណាច ដែលអាចឲ្យសហរដ្ឋអាមេរិក មកចរចាស្វែងរកផលប្រយោជន៍សេដ្ឋកិច្ច ខណៈរុស្ស៊ីមកពង្រឹងខែលការពារនយោបាយ និងយុទ្ធសាស្ត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


