កីឡា
សហព័ន្ធខ្មែរកីឡាហាប់គីដូ ទោះជួបការលំបាកច្រើនតែប្ដេជ្ញាចិត្តបញ្ជូនកីឡាករទៅប្រកួតនៅហុងកុងឲ្យបាន
សហព័ន្ធខ្មែរកីឡាហាប់គីដូ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះបានបើកកិច្ចប្រជុំជាមួយគណៈកម្មាធិការប្រតិបត្តិ និងសមាជិក ដើម្បីជជែកអំពីផែនការសំខាន់ៗត្រៀមបញ្ជូនកីឡាករ កីឡាការិនីចូលរួមការប្រកួតជើងឯកអាស៊ីនៅឯហុងកុង។

លោក គួច ហុងជៀក
លោក គួច ហុងជៀក ប្រធានសហព័ន្ធស្ដីទីបានឲ្យដឹងថា ក្នុងកិច្ចប្រជុំនៅថ្ងៃនេះគឺជជែកអំពីផែនការសំខាន់ៗផ្លាស់ប្ដូរយោបល់គ្នាស្វែងរកការគាំទ្រ និងលទ្ធភាពថវិកាដើម្បីផ្គត់ផ្គងលើការចំណាយផ្សេងៗរបស់កីឡាករ កីឡាការិនីដែលនឹងត្រូវបញ្ជូនទៅប្រកួតនៅឯហុងកុងនាពេលខាងមុខនេះ។
ថ្នាក់ដឹកនាំរូបនេះបន្ថែមទៀតថា ដោយសារតែសហព័ន្ធខ្មែរកីឡាហាប់គីដូមិនមានកញ្ចប់ថវិកាផ្សេងៗនោះទេ ដូច្នេះគម្រោងនៃការបញ្ជូនកីឡាករ កីឡាការិនីចូលរួមការប្រកួតនេះមានឧបសគ្គច្រើន។ ការចំណាយលើកនេះអាចនឹងប្រើប្រាស់ថវិកាជាង ១ម៉ឺនដុល្លារឯណោះគិតទាំងការហោះហើរ ស្នាក់នៅហូបុចុក និងការបង់សិទិ្ធប្រកួតជាដើម។

ទិដ្ឋភាពប្រជុំ
យ៉ាងណាបើទោះជាជួបឧបសគ្គច្រើនបែបនេះក្ដីសហព័ន្ធប្ដេជ្ញាចិត្តនឹងបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមឲ្យបាន។ ការចូលរួមនេះពិតជាមានសារសំខាន់គឺបានបង្ហាញថាកម្ពុជាក៏មានកីឡាហាប់គីដូដូចបណ្ដាប្រទេសដទៃដែរ និងមានកីឡាករ កីឡាការិនីប្រកបដោយទេពកោសល្យ និងមានសមត្ថភាពខ្ពស់មិនចាញ់បណ្ដាប្រទេសផ្សេងៗនៅអាស៊ីនេះទេ។

ទិដ្ឋភាពប្រជុំ
បញ្ជាក់ដែរថា កិច្ចប្រជុំរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅទីលានហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិក្រោមការដឹកនាំប្រជុំដោយលោក គួច ហុងជៀក ប្រធានសហព័ន្ធស្ដីទី។ សហព័ន្ធគ្រោងនឹងបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១៨នាក់ចូលរួមប្រកួតជើងឯកអាស៊ី នៅហុងកុង អំឡុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ៕


ទិដ្ឋភាពប្រជុំ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


