ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធនាគារ ផ្ទេរទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ ទៅខេត្តជាប់ព្រំដែនដើម្បីធ្វើសកម្មភាពជួយដល់សមរភូមិជួរមុខ
អគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើងសរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅខេត្តជាប់ព្រំដែនចំនួន០២ ដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិជួរមុខ។

ទណ្ឌិតជាក្មេងទំនើងទាំង ៧៩០នាក់ ដែលត្រូវបានផ្ទេរពីបណ្ដាពន្ធនាគាររាជធានី ខេត្តនេះ គឺត្រូវបានបញ្ជូនទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែទី៤ (ខេត្តពោធិ៍សាត់) ចំនួន៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យ ចំនួន ១៣៩នាក់។
អគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ថា ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែ និងលត់ដំខ្លួន តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីធ្វើសកម្មភាពដែលមានប្រយោជន៍ជួយដល់សមរភូមិមុខផង។

ការផ្ទេរទណ្ឌិតជាក្មេងទំនើងជិត៨០០នាក់ទៅជួយបម្រើការងារមានប្រយោជន៍ដល់សមរភូមិជួរមុខជាលើកដំបូងនាពេលនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ ដោយសម្ដេចឱ្យស្ថាប័នជំនាញរួមមាន ក្រសួងយុត្តិធម៌, អគ្គមបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ គិតគូររៀបចំ និងបញ្ជូនទណ្ឌិតក្មេងទំនើងឱ្យទៅបម្រើការងារជួយដល់ជួរមុខក្នុងការធ្វើពុម្ពលេណដ្ឋាន និងការងារផ្សេងៗដែលសមស្រប ដើម្បីជួយដល់កងទ័ពជួរមុខក៏ដូចជាកងវិស្វកម្ម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗកន្លងទៅក៏បានបញ្ជាក់ហើយថា ក្មេងទំនើងមិនបានបញ្ជូនទៅកាន់អាវុធនៅសមរភូមិជួរមុខនោះទេ គឺសម្រាប់បម្រើសកម្មភាពសមរភូមិជួរមុខ ដូចជាការបម្រើការងារផ្នែកការដ្ឋានសំណង់ ចាក់បេតុងលេណដ្ឋាន និងដាំបន្លែជាដើម៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


