Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិក ងាក​​ទៅ​​​​រកក្រុម​សន្តិសុខ​ចតុភាគី «Quad» ក្រោយ​ចិន​និង​រុស្ស៊ី​​ចាប់ដៃ​គ្នា​យ៉ាងណែន​​

បានផុស

នៅ

សហរដ្ឋអាមេរិក ងាក​ទៅ​រក​​​សម្ព័ន្ធ​សន្តិសុខ​ចតុភាគី​ នៅ​ពេលដែល​បញ្ហាអសន្តិសុខ​​កាន់តែ​អាក្រក់ ដោយ​សារ​តែ​​​​ជាប់​ផុង​ក្នុងសង្គ្រាម​អ៊ីរ៉ង់ និង​ការ​រួប​រួម​គ្នា​រវាង​ចិន​និងរុស្ស៊ី​ ខណៈពេលដែល​​ទំនាក់​ទំនង​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​កាន់តែ​សោះកក្រោះ​​។

ទង់ជាតិតំណាង​ឲ្យ​សមាជិក​របស់ «Quad»។ ​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ព័ន្ធ​​​មិត្ត​សន្តិសុខ​ចតុភាគី​ ហៅ​កាត់​ថា «Quad» ដែល​​​​សមាជិក​៤ ប្រទេស រួមមាន សហរដ្ឋអាមេរិក ​ជប៉ុន ​អូស្ត្រាលី និង ឥណ្ឌា​ បាន​បើក​កិច្ច​ប្រជុំ​​​រដ្ឋមន្ត្រី​ការបរទេស​កម្រិត​ខ្ពស់​លើក​ដំបូង​​នៅទីក្រុងញូវដេលី​ ប្រទេសឥណ្ឌា​​ នៅ​ថ្ងៃទី​​២៦ខែ​ឧសភា​។ នេះ​បើ​យោង​តាមការ​ផ្សាយ​របស់​​ Al Jazeera ដែលស្រង់​សម្តី​ប្រភពពី​​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​។

​ក្នុងកិច្ចប្រជុំ​ដ៏សំខាន់​​ផ្តោត​លើ​បញ្ហា​សន្តិសុខ​នេះ ប្រមុខ​ការទូត​កំពូលៗ​នៃ​ប្រទេសជាសមាជិក​ រួម​មាន រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) ​ក៏​ត្រូ​វរំពឹង​ចូលរួម​ផងដែរ។ នេះ​បើផ្អែក​តាមសេចក្តីរាយការណ៍​​របស់​ រ៉យទ័រ​។

​​Quad ត្រូវបាន​គេចាត់​ទុកថា ជា​​ក្រុមសន្តិសុខក្រៅផ្លូវការ ឬ​ហៅ​ថា​ NATO ​សម្រាប់តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ដើមឡើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ​តាមគំនិត​ផ្តួច​ផ្តើម​​របស់​​​អតី​ត​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីហ្សូ អាបេ​ ហើយ សម្ព័ន្ធ​សន្តិសុខ​នេះ មាន​បាន​ដំណើរ​ការ​​​ល្អ​ទេអស់រយៈពេល​ជាច្រើន​ឆ្នាំ។

ក្រុម Quad ត្រូវបាន​សើរើ​​ និង​ធ្វើ​ឲ្យ​រស់​ឡើង​វិញ​នៅឆ្នាំ ២០១៧ ​ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​លោក ដូណាល់ ត្រាំ ក្នុង​អាណត្តិដំបូង​របស់​គាត់​ ពីឆ្នាំ​​២០១៧ ដល់ឆ្នាំ​២០២១​។ គោលដៅដែលបានបញ្ជាក់របស់ ក្រុម Quad គឺ «ដើម្បីគាំទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក ឲ្យ​​ បើកចំហ សេរី និងបរិយាប័ន​​» ដែលជាតំបន់សមុទ្រដែលមានសារៈសំខាន់ខាងភូមិសាស្ត្រនយោបាយនៅក្នុងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ដែលរួមមានប្រទេសនានានៅទូទាំងអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត កោះប៉ាស៊ីហ្វិកជាច្រើន និងផ្នែកខ្លះនៃអាហ្វ្រិកខាងកើត។

​អំឡុង​ពេល​សង្គ្រាម​អ៊ីរ៉ង់ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​អំពាវនាវ​ម្តងហើយ​ម្តងទៀត ទៅសម្ព័ន្ធ​មិត្តណាតូ និង សហភាព​អឺរ៉ុប ឲ្យ​ជួយ​ជ្រុមជ្រែង​ខ្លួន ​ប៉ុន្តែ​គ្មានទេ​ចម្លើយ​ជាវិជ្ជមាន​ពី​បណ្តា​ប្រទេស​ក្នុង​អង្គការ​ណាតូ ចូលជួយ ដោយ​សមាជិក​ខ្លះ​ មាន​អាល្លឺម៉ង់​ជា​ដើម យល់ថា ​លោក ដូណាល់​ ត្រាំ បានសម្រេច​វាយ​ប្រហារ​អឺរ៉ង់​ដោយ​មិនបាន​ពិគ្រោះ​យោបល់​ជាមួយ​ពួកគេ​ឡើយ​។

​​ក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន កាល​ពីខែមេសា ​លោក ដូណល់ ត្រាំ ថែម​ទាំង​ចំអក​ឲ្យ​​​ អ្នកសារព័ត៌មានជប៉ុន ដែលសួរថា​ ហេតុអ្វី​​អាមេរិក​មិនប្រឹក្សា​យោបល់​ជាមួយសម្ព័ន្ធមិត្ត​មុន​ការ​វាយប្រហារ? លោក ត្រាំ​ បែ​ជា​ឆ្លើយថា​ កាល​ជប៉ុន​វាយប្រហារ​អាមេរិក​​ក្នុងសង្គ្រាម​លោក​លើក​ទី២ ​នៅ​​ Pearl Harbor ​​ថ្ងៃទី​៧ខែធ្នូ ឆ្នាំ​១៩៤១ ក៏​ជប៉ុន​មិនបាន​ជូនដំណឹ​ង​ដល់​អ្នក​ណាដែរ​។​

អ្នកវិភាគជាច្រើនមើលឃើញថា ​ក្រុម Quad ជាក្រុមមួយដែលបានលេចចេញជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក កាល​ពី​ពេលនោះ​។ សព្វថ្ងៃនេះ ក្រុម Quad ក៏សហការលើការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម បច្ចេកវិទ្យា និងវិស័យសន្តិសុខផ្សេងៗទៀត៕​

រ៉ាន់ រើយ​​

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេសសមាជិក Quad។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម