Connect with us

កីឡា

Messi ត្រូវបានទទួលស្គាល់ជាមហាសេដ្ឋីបាល់ទាត់ទី ២ បន្ទាប់ពី Ronaldo

បានផុស

នៅ

ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi ត្រូវបានទទួលស្គាល់ជាផ្លូវការ ជាមហាសេដ្ឋីបាល់ទាត់ទី ២ បន្ទាប់ពីគូប្រជែង Cristiano Ronaldo។ នេះបើយោងតាមក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុ និង ប្រព័ន្ធផ្សព្វផ្សាយ Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

The Bloomberg Billionaires Index ដែលជាក្រុមហ៊ុនតាមដានអ្នកមានកំពូលៗក្នុងពិភពលោក ដោយផ្អែកលើទ្រព្យសម្បត្តិជាក់ស្តែង បានធ្វើការវាយតម្លៃអំពីទ្រព្យសម្បត្តិរបស់ Lionel Messi។ តាមរយៈការវាយតម្លៃ ដោយផ្អែកលើចំណូលក្នុងអាជីពជាកីឡាករបាល់ទាត់ បូកជាមួយការវិនិយោគផ្សេងៗ គឺ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះត្រូវបានគេអះអាង ថា បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបច្រើនជាង ១ ពាន់លានដុល្លារអាមេរិក។

Messi ត្រូវបានគេនិយាយ ថា រកបានតម្លៃពលកម្មសរុបបានលើស ៧០០ លានដុល្លារអាមេរិក រាប់ចាប់ពីការចាប់អាជីពជាកីឡាករ​ដំបូងពីឆ្នាំ ២០០៧ មក។ ជាមួយគ្នានេះ កីឡាករវ័យ ៣៨ ឆ្នាំ នៅរកបានប្រាក់ចំណូលជាច្រើនទៀតតាមរយៈការផ្សព្វផ្សាយឱ្យក្រុមហ៊ុន Adidas និងក្រុមហ៊ុនធំៗជាច្រើនទៀត។

ប្រភពចំណូលផ្សេងទៀតរបស់ Messi ត្រូវបានគេដឹង ថា ទទួលបានពីជំនួញរបស់ខ្លួន ដូចជាការវិនិយោគអចលនទ្រព្យ វិស័យសណ្ឋាគារ ហើយជាពិសេស គឺកីឡាកររកបានភាគលាភយ៉ាងច្រើនពីសិទ្ធផ្សាយរបស់ Apple TV ចាប់តាំងពីចូលរួមជាមួយ Inter Miami កាលពីឆ្នាំ ២០២៣។

តាមការវាយតម្លៃរបស់ Bloomberg បានបញ្ជាក់យ៉ាងច្បាស់ ថា Messi ពេលនេះ គឺជាមហាសេដ្ឋីម្នាក់ក្នុងពិភពលោក។ យ៉ាងណា នេះពិតជារឿងភ្ញាក់ផ្អើលមែនទែន ដែល​រូប​គេ​ជាកីឡាករបាល់ទាត់ម្នាក់ មិនត្រឹមតែមានសមត្ថភាពកំពូលនោះទេ ប៉ុន្តែថែមទាំងបានប្រើសមត្ថភាព និងភាពល្បីល្បាញរបស់ខ្លួន រហូតរកចំណូលបានខ្ទង់ពាន់លានដុល្លារអាមេរិក និងបានក្លាយជាមហាសេដ្ឋីបាល់ទាត់ម្នាក់ទៀត បន្ទាប់ពី Ronaldo ដែលត្រូវបានគេទទួលស្គាល់កាលពីឆ្នាំ ២០២៥៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម