ព័ត៌មានអន្ដរជាតិ
បារាំងជាប្រទេសនាំចេញសព្វាវុធ ឈានមុខគេចេញពីតំបន់អឺរ៉ុប
ស្របពេលដែលពិភពលោក កំពុងប្រឈមសង្គ្រាមស្ទើរគ្រប់តំបន់ ទីផ្សារអាវុធបានក្លាយជាពាណិជ្ជកម្មដ៏ពេញនិយម សម្រាប់ប្រទេសដែលគ្មានលទ្ធភាពផលិតអាវុធ។ គ្រប់ប្រទេសមហាអំណាចសុទ្ធសឹងតែមានឧស្សាហកម្មផលិតអាវុធ និង មានទីផ្សារនាំចេញរបស់ពួកគេ។
យោងតាមទិន្នន័យវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត បណ្តាប្រទេសនានានៅអឺរ៉ុបសុទ្ធតែមានលទ្ធភាពផលិតអាវុធ និងការនាំចេញអាវុធទៅកាន់បណ្តាប្រទេសនានាទាំងនៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក ហើយបារាំងជាប្រទេសឈានមុខគេក្នុងការចែកចាយសព្វាវុធចេញពីទ្វីបអឺរ៉ុប។
នៅទូទាំងពិភពលោក ប្រទេសបារាំងជាប់ចំណាត់ថ្នាក់ជាអ្នកនាំចេញអាវុធធំជាងគេទីពីរ ដែលមានចំនួនជិត១០% នៃទីផ្សារនាំចេញអាវុធទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍ដដែល។

យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២៦ ប្រទេសដែលនាំចេញអាវុធកំពូលរបស់អឺរ៉ុបរួមមាន៖
បារាំង៖ ប្រទេសនាំចេញអាវុធលំដាប់កំពូលរបស់អឺរ៉ុប ដោយមានតម្រូវការខ្ពស់ គឺយន្តហោះចម្បាំង Rafale ទូទាំងពិភពលោក។
អាល្លឺម៉ង់៖ ថ្មីៗនេះបានវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាប្រទេសនាំចេញអាវុធលំដាប់ទី៤ នៅទូទាំងពិភពលោក ដោយផ្នែកសំខាន់នៃការនាំចេញរបស់ខ្លួនគឺទៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត។
អ៊ីតាលី៖ ជាប់ចំណាត់ថ្នាក់ជាអ្នកនាំចេញអាវុធលំដាប់ទី៦ ដោយកើនឡើង១៥៧% នៃការនាំចេញអាវុធ នាប៉ុន្មានឆ្នាំថ្មីៗនេះ។
ចក្រភពអង់គ្លេស៖ ជាប្រទេសដ៏សំខាន់មួយក្នុងទីផ្សារការពារជាតិអឺរ៉ុបនិងសកល ដែលគាំទ្រដោយអ្នកម៉ៅការការពារជាតិកំពូលៗដូចជា ក្រុមហ៊ុន BAE Systems មានទីតាំងនៅសហរដ្ឋអាមេរិក អង់គ្លេស និងស៊ុយអែត។
ខណៈប្រទេសរុស្ស៊ីធ្លាប់កាន់កាប់ចំណែកធំមួយក្នុងចំណោម៥ ប្រទេសទូទាំងពិភពលោក ប៉ុន្តែបរិមាណនាំចេញរបស់ខ្លួនធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារសង្រ្គាមជាមួយអ៊ុយក្រែន ការដាក់ទណ្ឌកម្មពីអន្តរជាតិជាដើម៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


