ព័ត៌មានអន្ដរជាតិ
តុលាការអ៊ីរ៉ង់ សម្រេចព្យួរបទបញ្ជារបស់ប្រធានាធិបតី Pezeshkian
ស្ថាប័នតុលាការអ៊ីរ៉ង់ កាលពីថ្ងៃ ទី២៦ ខែឧសភា បានសម្រេចព្យួរការងាររបស់ស្ថាប័នប្រធានាធិបតីមួយ ដែលទើបតែបានបញ្ជាឲ្យស្តារការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតឡើងវិញ បន្ទាប់ពីការកាត់ផ្តាច់ស្ទើរតែទាំងស្រុងអស់រយៈពេលជិត៣ច្រើនខែ ចាប់តាំងពីមានសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល។
ការសម្រេចចិត្តឲ្យផ្អាកបញ្ជារបស់ប្រធានាធិបតី បានកើតឡើងចំពេលមានការរំពឹងទុកថា អ៊ីរ៉ង់-អាមេរិក កំពុងខិតជិតឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ។

យោងតាមគេហទំព័រ Mizan Online របស់ស្ថាប័នតុលាការអ៊ីរ៉ង់ បានបង្ហោះផ្សាយថា សេចក្តីសម្រេចព្យួរស្ថាប័នប្រធានាធិបតីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមាន «ការដាក់ពាក្យបណ្តឹងតវ៉ា» ទោះបីជាគេនៅមិនទាន់ដឹងច្បាស់ភ្លាមៗថា តើបុគ្គល ឬភាគីណាមួយជាអ្នកដាក់ពាក្យបណ្តឹងទាំងនោះក៏ដោយ។ សេចក្តីសម្រេចនេះ បានកំណត់គោលដៅដោយផ្ទាល់លើ «ទីស្នាក់ការកណ្តាលពិសេសសម្រាប់រៀបចំ និងគ្រប់គ្រងលំហបច្ចេកវិទ្យា (Cyberspace) របស់ប្រទេស» ដែលជាស្ថាប័នមួយទើបតែត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី Fatemeh Mohajerani បានឲ្យដឹងថា ស្ថាប័នពិសេសមួយនេះកាលពីថ្ងៃច័ន្ទ បានសម្រេចចិត្ត «ស្តារប្រព័ន្ធអ៊ីនធឺណិតឡើងវិញ» នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោកប្រធានាធិបតី Pezeshkian បានចេញក្រឹត្យអនុវត្តវិធានការបន្ធូរបន្ថយនេះ។ ទោះជាយ៉ាងណាតាមផ្លូវច្បាប់ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូល ដែលជាស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ គឺជាអ្នកមានអំណាចដាច់ខាតចុងក្រោយក្នុងការសម្រេចបើកប្រព័ន្ធអ៊ីនធឺណិតឡើងវិញ មិនមែនស្ថាប័នរបស់ប្រធានាធិបតីឡើយ។
អំឡុងពេលនៃការកាត់ផ្តាច់អ៊ីនធឺណិតនេះ ប្រជាជនអ៊ីរ៉ង់ត្រូវបានកម្រិតឲ្យប្រើប្រាស់បានត្រឹមតែបណ្តាញទំនាក់ទំនងក្នុងស្រុក និងគេហទំព័រទាំងឡាយណាដែលដំណើរការនៅលើប្រព័ន្ធអ៊ីនត្រាណិត (Intranet) ក្នុងប្រទេសប៉ុណ្ណោះ។ នៅក្នុងសប្តាហ៍ថ្មីៗនេះ អ៊ីរ៉ង់បានណែនាំប្រព័ន្ធអ៊ីនធឺណិតកម្រិតខុសៗគ្នាដែលគេហៅថា «Pro Internet» ដែលវាផ្តល់សិទ្ធិចូលប្រើប្រាស់ក្នុងវិសាលភាពទូលំទូលាយជាងមុន ទៅកាន់ក្រុមអ្នកជំនាញ ឬអាជីពមួយចំនួនដែលត្រូវបានជ្រើសរើស ដោយពួកគេត្រូវបង់ថ្លៃសេវាខ្ពស់ជាងមុន។
សូមជម្រាបជូនថា អាជ្ញាធរអ៊ីរ៉ង់បានចាប់ផ្តើមដាក់កំហិតយ៉ាងតឹងរ៉ឹងលើប្រព័ន្ធអ៊ីនធឺណិតជាលើកដំបូង អំឡុងពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងទ្រង់ទ្រាយធំ ដែលបានឈានដល់ចំណុចកំពូលកាលពីដើមខែមករា មុនពេលដែលពួកគេបានបិទការចូលប្រើប្រាស់ទាំងស្រុងម្តងទៀតកាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលចាប់ផ្តើមផ្ទុះសង្គ្រាម។ គិតត្រឹមថ្ងៃទី៥ ខែសីហា ក្រុមឃ្លាំមើលប្រព័ន្ធអ៊ីនធឺណិត NetBlocks បានបញ្ជាក់ថា ការបិទប្រព័ន្ធអ៊ីនធឺណិតដែលត្រូវបានអនុវត្តបន្ទាប់ពីការផ្ទុះសង្គ្រាមនេះ គឺជា ការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតក្នុងកម្រិតថ្នាក់ជាតិដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាននៅក្នុងប្រទេសណាមួយឡើយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ប្រធានាធិបតី អ៊ីរ៉ង់ ចេញបញ្ជាឲ្យបើកប្រព័ន្ធអ៊ីនធឺណិតអន្តរជាតិឡើងវិញ ក្រោយបិទខ្ទប់ជិត៩០ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


