កីឡា
ក្រុមនារីកម្ពុជា ចេញប្រកួតមិត្តភាពក្រៅប្រទេសលើកដំបូង ជាការបោះជំហានយ៉ាងល្អ
ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងចេញប្រកួតមិត្តភាពអន្តរជាតិជាដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីត្រូវបានបង្កើតឡើង និងធ្វើសកម្មភាពជាផ្លូវការកាលពីឆ្នាំ ២០១៨ ដែលមិនធ្លាប់ចេញប្រកួតមិត្តភាពអន្តរជាតិនៅក្រៅប្រទេសសោះ។

បើប្រៀបធៀបជាមួយក្រុមបុរស ក្រុមនារីកម្ពុជាជាក្រុមថ្មីដែលទើបធ្វើសកម្មភាពប្រមាណមិនទាន់ដល់ ១០ ឆ្នាំផង។ ក្រុមនារីកម្ពុជាភាគច្រើនប្រកួតពានរង្វាន់ផ្លូវការលើឆាកអន្តរជាតិតែម្តង ប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនគឺទើបមានការប្រកួតមិត្តភាពអន្តរជាតិ ១ លើកប៉ុណ្ណោះគឺ កាលពីខែមិថុនា ឆ្នាំ ២០២៥ ដែលបានយកឈ្នះក្រុមនារីកោះហ្គាំ ដោយលទ្ធផល ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ក្រុមនារីកម្ពុជា នឹងចេញទៅក្រៅប្រទេសដើម្បីប្រកួតមិត្តភាពអន្តរជាតិជាលើកដំបូង។ នៅថ្ងៃទី៦ ខែមិថុនា ពួកគេ ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ សិង្ហបុរី និងថ្ងៃទី៩ ខែមិថុនា ប្រកួតជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី។

បើក្រឡេកមើលសមត្ថភាពរបស់ក្រុមនារីសិង្ហបុរី និងក្រុមនារីឥណ្ឌូណេស៊ី មិនសូវជាលើសខ្វះលើក្រុមនារីកម្ពុជាឡើយ។ ក្រុមនារីកម្ពុជា ធ្លាប់ឈ្នះ សិង្ហបុរី ១-០ ក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ហើយធ្លាប់ស្មើជាមួយ ក្រុមនារីឥណ្ឌូណេស៊ី ២ លើក និងចាញ់ ១ លើក។
នេះអាចចាត់ទុកជាការបោះជំហានយ៉ាងល្អក្នុងការអភិវឌ្ឍខ្លួនរបស់ក្រុមនារីកម្ពុជាក្នុងការពង្រឹងខ្លួនលើឆាកអន្តរជាតិ ស្របពេលនៅក្នុងស្រុក ក្រុមនារីកម្ពុជាជាច្រើនកំពុងប្រកួតក្នុងលីគបាល់ទាត់នារីកម្ពុជា។ កីឡាការិនីម្នាក់ៗសុទ្ធតែបានកំពុងប្រកួតក្នុងលីគជាប្រចាំ ហើយពេលនេះ ពួកគេ ចេញប្រកួតមិត្តភាពនៅក្រៅប្រទេសទៀតនោះគឺជាការត្រៀមខ្លួនយ៉ាងល្អសម្រាប់ពានរង្វាន់អន្តរជាតិនាពេលខាងមុខមកដល់។

ចំពោះស្ថិតិប្រកួតអន្តរជាតិគិតចាប់តាំងពីឆ្នាំ ២០២៤ មក ក្រុមនារីកម្ពុជា ធ្វើបានល្អគួរឲ្យកត់សំគាល់គឺបានឆ្លងកាត់ចំនួន ១១ ប្រកួតគឺឈ្នះ ៤ ប្រកួត ស្មើ ៣ ប្រកួត និងចាញ់ ៣ ប្រកួត។
ស្ថិតិ ឆ្នាំ ២០២៤
- ស្មើ ឥណ្ឌូណេស៊ី ០-០ (ASEAN Women’s Cup)
- ឈ្នះ ម៉ាឡេស៊ី ២-0 (ASEAN Women’s Cup)
- ឈ្នះ ទីម័រខាងកើត ៣-0 (ASEAN Women’s Cup)
- ចាញ់ ឥណ្ឌូណេស៊ី ១-៣ (ASEAN Women’s Cup)

ស្ថិតិឆ្នាំ ២០២៥
- ឈ្នះ ហ្គាំ ១-០ (ការប្រកួតមិត្តភាពអន្តរជាតិ)
- ស្មើ ហុងកុង ១-១ (ជម្រុះ AFC Women’s Asian Cup)
- ចាញ់ ហ្វីលីពីន ០-៦ (ជម្រុះ AFC Women’s Asian Cup)
- ឈ្នះ អារ៉ាប៊ីសាអ៊ូឌីត ២-១ (ជម្រុះ AFC Women’s Asian Cup)
- ចាញ់ វៀតណាម ០-៦ (ASEAN Women’s Championship)
- ចាញ់ ថៃ ០-៧ (ASEAN Women’s Championship)
- ស្មើ ឥណ្ឌូណេស៊ី ១-១ (ASEAN Women’s Championship)

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


