Connect with us

សេដ្ឋកិច្ច

​កូរ៉េ​ សន្យាជួយផ្សព្វផ្សាយសក្ដានុពលវិនិយោគ នៅកម្ពុជា

បានផុស

នៅ

ប្រធានសភាពាណិជ្ជកម្ម ​និង​ឧស្សាហកម្មក្រុង Incheon (ICCI) នៃសា​ធារណ​រដ្ឋកូរ៉​ លោក Park Joo Bong ​បាន​សន្យា​បន្ត​បន្តកិច្ចខិតខំប្រឹងប្រែងក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​ ​និង​សម្រប​សម្រួល​ទៅ​កាន់​អ្នកវិនិយោគ​ និង​វិស័យ​ឯកជនកូរ៉េ​ ដើម្បី​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច​ និង​វិនិ​យោគ​រវាង​ភាគី​ទាំងពីរ​ឱ្យ​កាន់​តែរីក​ចម្រើន​ និង​ឈាន​ឡើង​ដល់​កម្រិត​ថ្មី​មួយ​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ប្រធាន​សភា​ពាណិជ្ជកម្មកូរ៉េ ​​បាន​លើក​ឡើង​នៅ​ក្នុង​ជំនូប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ជា វុទ្ធី ​អគ្គលេខា​ធិ​ការ​គណៈ​កម្មា​ធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃ​ទី​ ២៧​ ឧសភា ​២០២៦។​

​នេះជាលើកទី ៣​ ហើយ​ដែល​លោក​ Park Joo Bong ​បាន​ដឹកនាំ​គណៈ​ប្រតិភូធុរកិច្ច​មក​សិក្សា​ស្វែង​យល់​ពី​សក្តា​នុពល​ និង​កាលានុវត្តភាព​វិនិយោគនៅកម្ពុជា ​ព្រមទាំងបើកឱកាសថ្មី​សម្រាប់ពង្រឹង​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​ ​និង​វិនិយោគ​រវាង​ភាគី​ទាំងពីរឱ្យកាន់តែស៊ីជម្រៅ។​

​លោក ​ជា វុទ្ធី បានថ្លែងថា ​ដំណើរទស្សនកិច្ច​នាពេលនេះ ​នឹង​រួមចំណែកយ៉ាងសំខាន់​ក្នុង​ការ​បង្កើន​ទំនុក​ចិត្ត និង​ជំរុញរំហូរវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត។ ​

​លោកអគ្គលេខា​ធិការបាន​បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយា​កាស​វិនិយោគតាមរយៈការផ្តល់ការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ជា​ពិសេស ការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ដើម្បីធានានូវសុខសុវត្ថិភាព​ទាំងសម្រាប់​អ្នក​ទេសចរ​ និង​វិនិយោគិន។​

លោកក៏បានលើកឡើងនូវវិស័យកែច្នៃជ័រកៅស៊ូ ​និងឧស្សាហកម្មឈើដាំ ដែលកំពុង​មាន​តម្រូវការ​ខ្ពស់សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសម្បកកង់រថយន្ត និងផ្គត់ផ្គង់ដល់រោងចក្រ​ផលិត​ក្តារបន្ទះ​ និងគ្រឿងសង្ហារិមផ្សេងៗ ហើយដែលកំពុងទាមទារ​ឱ្យមានការបណ្តាក់ទុន​វិនិយោគ​ដើម្បី​ច្បាមយកផលប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ ក៏ដូចជាធានាបាននូវស្ថិរភាព​នៃខ្សែច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម