កូវីដ-១៩
ក្រុងប៉ោយប៉ែត ឈានដល់ការកំណត់ជាតំបន់ក្រហម មានការឆ្លងកូវីដធ្ងន់ធ្ងរ
រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០១ ខែឧសភានេះ បានសម្រេចកំណត់ភូមិសាស្ត្រមួយចំនួន ក្នុងភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។
ការបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន ធ្វើឡើងនៅទីតាំងផ្លូវស្ថានីយប្រេងឥន្ធនៈ TOTAL ពីផ្លូវជាតិលេខ ៥ មកទលនឹងផ្សារប៉ោយប៉ែតថ្មីផ្នែកខាងត្បូង និងផ្លូវទី១ និងផ្លូវទី២ ផ្នែកខាងជើងស្ថានីយប្រេងឥន្ធនៈ PTT ភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ទីតាំងមួយកន្លែងទៀត គឺផ្លូវដើមពុទ្រា ចាប់ពីកែងខាងលិខផ្លូវចូលវត្តស្រះត្រាច ឆ្ពោះទៅទិសខាងលិចរហូតដល់ផ្លូវបំបែកចូលទៅកាស៊ីណូហ្គោឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្នុងនោះមានការហាមឃាត់ឃាត់ការធ្វើដំណើរទី១បរិវេណទីតាំងបុរីដួងចន្ទទាំងមូលស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។
ទី២ ជុំវិញអគារស្នាក់នៅម៉ាវង្សាស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខាងត្បូងចាប់ពីចំណុចផ្លូវវត្តស្រះត្រាចកែងផ្លូវខាងត្បូងកាស៊ីណូហ្គោលដិន ដល់ផ្លូវទំនប់ក៥ និងប៉ែកខាងជើងចាប់ពីកែងផ្លូវវត្តស្រះត្រាចចំណុចប្រសព្វរវាងភូមិសាមគ្គីមានជ័យនិងភូមិព្រៃព្រិចដល់ផ្លូវទំនប់ក៥និងជុំវិញបរិវេណកាស៊ីណូនិងសណ្ឋាគារប៉ោយប៉ែតផ្លាសស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខាងជើងចាប់ពីចំណុចកែងរវាងផ្លូវស្រះត្រាចនិងផ្លូវដើមពុទ្រាដល់ផ្លូវវត្តបាឡិឡៃនិងប៉ែកខាងត្បូងចាប់ពីចំណុចកែងរវាងផ្លូវស្រះត្រាចនិងផ្លូវក្រោយផ្ទះសំណាក់ពូវីណាដល់ផ្លូវវត្តបាឡិល័យ។
ការដាក់ភូមិមួយចំនួនជាតំបន់ក្រហមនេះធ្វើឡើងបន្ទាប់ពីសង្កាត់ប៉ោយប៉ែតមានផ្ទុះជំងឺកូវីដ១៩ធ្ងន់ធ្ងរដោយមានអ្នកឆ្លងជាង២០០នាក់ដែលផ្តើមពីជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះជូហានស៊ូសាន់តូស្នាក់នៅក្នុងបូរីដួងច័ន្ឌស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»