Connect with us

កីឡា

កីឡាករ Yuki មានសមត្ថ​ភាពខ្ពស់​មិនចាញ់ Takeru និង Tenshin ធ្លាប់ឈ្នះ Superlek

បានផុស

នៅ

កីឡាករ Yuki Yoza ត្រូវបានគេចាត់ទុកជាកីឡាករមានសមត្ថភាពកំពូលម្នាក់ ដែលអាចបន្តវេនកីឡាឃីកបុកស៊ីងនៅក្នុងប្រទេស ជប៉ុន បន្ត​ពី Takeru Segawa និង Tenshin Nasukawa។ Yuki មានកំណត់ត្រាល្អៗជាច្រើន ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺរូបគេធ្លាប់ឈ្នះកីឡាករ ថៃ Superlek ថែមទៀត។

កីឡាករ Yuki Yoza
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅប្រទេស ជប៉ុន គឺអ្នកគាំទ្របានចាត់ទុក Takeru និង Tenshin ជាកីឡាករលំដាប់កំពូលក្នុងកីឡាឃីកបុកស៊ីង ប៉ុន្តែបច្ចុប្បន្នអ្នកទាំង ២ បានសម្រេចចូលនិវត្តន៍ពីកីឡានេះហើយ។ Takeru បានសម្រេចព្យួរហ្គង់ពីអាជីពតែម្តង ខណៈ Tenshin បានប្តូរអាជីពទៅប្រកួតប្រដាល់សកលវិញ។

ក្រៅពី Takeru និង Tenshin នៅប្រទេស ជប៉ុន មានកីឡាករឃីកបុកស៊ីងល្អៗជាច្រើន ប៉ុន្តែក្នុងចំណោមនោះ Yuki Yoza ត្រូវបានគេចាត់ទុកមានសមត្ថភាពលេចធ្លោជាងគេ។ កីឡាករ​ដែលបច្ចុប្បន្នមានវ័យ ២៨ ឆ្នាំ កំពុងមានអាជីពក្នុងកីឡាឃីកបុកស៊ីងដ៏អស្ចារ្យ ដោយឆ្លងកាត់ ២៥ ប្រកួតពីឆ្នាំ ២០១៩ មក ឈ្នះ ២២ ប្រកួត(ផ្តួលដៃគូឱ្យសន្លប់ ៨ លើក) និងចាញ់ ៣ ប្រកួត។

កីឡាករ Yuki Yoza ប្រកួតទល់ Superlek

អ្នកប្រដាល់ ជប៉ុន រូបនេះ មិនសូវចូលចិត្តវាយញាប់សន្ធាប់លើគូប្រកួតទេ ប៉ុន្តែជំនាញពិសេសរបស់គេ គឺចូលចិត្តវាយមួយៗតាមចង្វាក់ប្រកួត។ កីឡាករតែងតែចេញមួយៗ តាមរយៈការទាត់ជើងក្រោម និងវាយកណ្តាប់ដៃធ្ងន់ៗទៅលើគូប្រកួត។ Yuki ត្រូវបានគេទទួលស្គាល់កាន់តែខ្លាំង បន្ទាប់ពីរូបគេជួបជើងខ្លាំង ថៃ ៦ នាក់ បានយកឈ្នះទាំង ៦។ ជាពិសេស គឺការយកឈ្នះលើ Petchdam Petchyindee កាលពីឆ្នាំ ២០២៤ និងឈ្នះ​ Superlek កាលពីឆ្នាំ ២០២៥។

Yuki Yoza ធ្លាប់បានប្រឡូកនៅសង្វៀនធំៗជាច្រើន ដូចជា K-1, Rise និង ONE។ បច្ចុប្បន្ន កីឡាករកំពុងគ្រងខ្សែក្រវាត់របស់ K-1 មួយខ្សែ គឺខ្សែក្រវាត់ K-1 Lightweight Championship ទម្ងន់ ៦២.៥ គីឡូក្រាម៕

កីឡាករ Yuki Yoza

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម