Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

បានផុស

នៅ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា ​ចេញមកទាត់ចោលចំពោះការផ្សាយថា កម្ពុជា សម្រេចឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកទាត់ចោលបែបនេះ ធ្វើឡើងបន្ទាប់ពីកត់សម្គាល់ឃើញថា ថ្មីៗនេះ សារព័ត៌មានបរទេស បាន ផ្សព្វផ្សាយនូវព័ត៌មានជាភាសាអង់គ្លេសថា «Cambodia Orders Africans with Expired Immigration Waivers to Leave by May 31, 2026»។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា ៖«ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័រទាំងនោះ គឺពុំមែនជាព័ត៌មានពិតឡើយ។»។

ដើម្បីទទួលបាននូវព័ត៌មានផ្លូវការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អំពាវនាវឱ្យតាមដានព័ត៌មាននៅក្នុង គេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានអាសយដ្ឋាន: www.immigration.gov.kh ឬ សាកសួរព័ត៌មានដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ Hot-Line: (+855) 78 38 66 99 ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម