Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ប្រកាសអាសន្ន ព្រោះក្តៅខ្លាំង! សីតុណ្ហភាពនៅ ញូវដែលី ហក់ឡើងដល់ ៤៩.៩ អង្សាសេ

បានផុស

នៅ

អាកាសធាតុដ៏ក្តៅខ្លាំង កំពុងតែដុតកម្លោចមួយផ្នែកធំនៃប្រទេសឥណ្ឌា ខណៈតំបន់ខ្លះ សីតុណ្ហភាព បានហក់ឡើងលើស ៤៥អង្សាសេ បាត់ទៅហើយ។

(រូប៖ Reuters)

តាមការផ្សាយរបស់ China Daily នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦, រលកកម្តៅ បានវាយប្រហារប្រទេសឥណ្ឌា ចាប់តាំងពីពាក់កណ្តាលខែនេះមក ហើយអ្វីដែលធ្ងន់ធ្ងរបំផុត គឺរដ្ឋធានី ញូវដែលី ដែលកាលពីពេលថ្មីៗនេះ សីតុណ្ហភាព ត្រូវបានកត់ត្រាថា ឈានដល់ ៤៩.៩ អង្សាសេឯណោះ។

ព្រោះតែកម្តៅដ៏អាក្រក់បែបនេះ ឥណ្ឌា ក៏ប្រកាសអាសន្ន ហើយទាញសញ្ញាព្រមាន ខណៈមានមនុស្សស្លាប់ជាបន្តបន្ទាប់ហើយ ដោយសារគាំងបេះដូង ពាក់ព័ន្ធនឹងរលកកម្តៅ។

(រូប៖ Reuters)

ជាវិធានការការពារ នាយកដ្ឋានឧតុនិយមឥណ្ឌា បានចេញសេចក្តីណែនាំ មិនឲ្យប្រជាជនដើរចេញក្រៅផ្ទះក្រោមពន្លឺថ្ងៃឡើយ។ យ៉ាងណា ចំណាត់ការនេះ ហាក់មិនអាចរារាំងប្រជាជនឥណ្ឌា បានឡើយ ព្រោះពួកគេ ត្រូវតែចេញប្រកបរបររកស៊ី ដើម្បីក្រពះ។

យោងតាមទិន្នន័យ ពីភ្នាក់ងារតាមដានសន្ទស្សន៍គុណភាពខ្យល់ (AQI), ក្នុងអំឡុងពេល មុនរលកកម្តៅនេះមកដល់ ទីក្រុងនានារបស់ឥណ្ឌា បានគ្រងតំណែងចន្លោះពី ៩៥ ដល់ ៩៨ ក្នុងចំណោមតំណែងកំពូលទាំង ១០០ នៃបញ្ជីទីក្រុង ដែលក្តៅជាងគេបំផុតនៅលើពិភពលោក។

(រូប៖ Reuters)

ទីកន្លែងដែលក្តៅជាងគេបំផុតទាំង ៥០ នៅលើភពផែនដី គឺស្ថិតនៅក្នុងប្រទេសឥណ្ឌា ទាំងស្រុង ខណៈក្នុងនោះមានរហូតដល់ទៅ ២៦ ទីតាំង ស្ថិតនៅក្នុងរដ្ឋ Uttar Pradesh។

របាយការណ៍ ពីក្រសួងសុខាភិបាលឥណ្ឌា បង្ហាញថា មនុស្សចន្លោះពី ១០០ ទៅ ២០០ នាក់ បានស្លាប់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលទាក់ទងនឹងកម្តៅ ក្នុងឆ្នាំ២០២៥៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម