ព័ត៌មានអន្ដរជាតិ
តើមានកត្តាអ្វី ធ្វើឲ្យ កាណាដា ប្តូរចិត្តពីឈប់ប្រើយន្តហោះអាមេរិក ទៅទិញពីស៊ុយអែតវិញ?
ប្រទេសកាណាដា លើកឡើងកាលពីថ្ងៃពុធថា ខ្លួនចង់កាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនការពារជាតិអាមេរិក ដោយប្រកាសពីផែនការទិញយន្តហោះព្រមានឲ្យដឹងមុន (Early warning planes) ពីក្រុមហ៊ុន Saab របស់ប្រទេសស៊ុយអែត ជាជាងជ្រើសយកការប្រកួតប្រជែងពីក្រុមហ៊ុន Boeing របស់អាមេរិក។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ថា៖ « កាណាដានឹងជ្រើសរើសយកក្រុមហ៊ុន GlobalEye – Saab មានមូលដ្ឋានជាមួយក្រមហ៊ុន Bombardier ព្រោះយន្តហោះព្រមាន E-7 Wedgetail របស់ក្រុមហ៊ុន Boeing ពន្យារពេលយូរនិងចំណាយលើសកម្រិត ហើយស្ថិតក្នុងការប្រកួតប្រជែងផងដែរ»។

លោក Carney ប្រាប់សន្និសីទការពារជាតិមួយនៅទីក្រុង Ottawa ថា៖ « ជាមួយនឹងឧបករណ៍ចាប់សញ្ញាទំនើបៗ និងប្រព័ន្ធបេសកកម្មជាច្រើន ដូចជា ប្រព័ន្ធ GlobalEye របស់ Saab នឹងក្លាយជាធនធានសំខាន់សម្រាប់កងកម្លាំងប្រដាប់អាវុធកាណាដា ដើម្បីរុករកនិងទប់ស្កាត់ការគំរាមកំហែងនៅទូទាំងតំបន់អាកទិក»។
នាយករដ្ឋមន្ត្រីកាណាដារូបនេះ បានសន្យាកាលពីខែមីនាថា ប្រទេសកាណាដានឹងទទួលខុសត្រូវទាំងស្រុង ចំពោះការការពារទឹកដីអាកទិកដ៏ធំរបស់ខ្លួន បន្ទាប់ពីការពឹងផ្អែកលើភាពជាដៃគូជាមួយសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍ ដើម្បីឃ្លាំមើលដែនដីនិងសមុទ្រជាង ៤.៤លានគីឡូម៉ែត្រការ៉េ ដែលជាទឹកដីធំជាងឥណ្ឌាទៅទៀត។
យ៉ាងណាមិញ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតបានត្អូញត្អែរអស់រយៈពេលជាច្រើនឆ្នាំមកហើយថា ប្រទេសកាណាដាមិនបានបំពេញគោលដៅចំណាយផ្នែកយោធាដល់អង្គការណាតូនោះទេ។
រដ្ឋាភិបាលសេរីរបស់ លោក Carney បានប្រកាសពីផែនការកាលពីឆ្នាំមុន ក្នុងការបង្កើនការចំណាយលើការការពារជាតិ ហើយ កាលពីខែមីនា កាណាដាបានឈានដល់គោលដៅនៃការចំណាយ២% នៃផលិតផលក្នុងស្រុកសរុបលើវិស័យការពារជាតិកាលពីឆ្នាំមុន៕
សម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


