Connect with us

ព័ត៌មានជាតិ

មន្ត្រី ក ប ប ខេត្តកំពត ចុះពិនិត្យទីតាំង​នាំចូលទុរេនមួយកន្លែងក្នុងសង្កាត់កំពង់បាយ​ដែលសង្ស័យថា មានផ្ទុកសារធាតុគីមី

បានផុស

នៅ

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តកំពត កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យលើទីតាំងនាំចូល និងចែកចាយផ្លែទុរេនមួយកន្លែងនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ដែលសង្ស័យថា ផ្លែទុរេនដែលនាំចូលមកនោះមានផ្ទុកសារធាតុគីមី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ម្ចាស់ទីតាំងដែលនាំចូលផ្លែទុរេននេះ មានឈ្មោះ សំ ចាន់ណា ដែលបាននាំចូលផ្លែទុរេនមកលក់ចែកនៅក្រុងកំពត និងខេត្តតាកែវ។ ផ្គែកតាមការពិនិត្យ និងពិសោធន៍នៅអគ្គនាយកដ្ឋាន ក.ប.ប មន្ត្រីជំនាញបញ្ជាក់ថា ផ្លែទុរេនទាំងនេះពុំមានផ្ទុកនូវសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់អ្នកបរីភោគនោះទេ។

មន្ត្រីជំនាញបញ្ជាក់ថា ផ្អែកលើវិទ្យាសាស្ត្រ និងច្បាប់៖ ការបញ្ជាក់នេះមិនមែនគ្រាន់តែជាការនិយាយខ្យល់ ឬជាការផ្សព្វផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាផ្អែកលើលទ្ធផលតេស្តរកសារធាតុគីមីផ្លូវការ។

មន្ត្រីស្ថាប័នជំនាញ(ក-ប-ប)បានត្រួតពិនិត្យក្នុងផ្លូវកា និងពិសោធន៍នេះត្រូវបានធ្វើឡើងដោយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដែលជាស្ថាប័នជំនាញស្របច្បាប់ និងមានសមត្ថកិច្ចខ្ពស់បំផុតរបស់រដ្ឋក្នុងការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ។ ផ្លែទុរេនដែលនាំចូលដោយលោក សំ ចាន់ណា ត្រូវបានទទួលស្គាល់ថា មានភាពស្អាតស្អំ គ្មានសារធាតុគីមីហាមឃាត់ ឬសារធាតុពុល ដែលធ្វើឱ្យអ្នកប្រើប្រាស់អាចបរិភោគបានដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម