ព័ត៌មានជាតិ
បេក្ខជន១២៤៨នាក់ចូលប្រឡងបម្រើការជាអ្នកការទូត ខណៈតម្រូវការមានត្រឹម៥២នាក់
បេក្ខជនមានសិទ្ធិប្រឡងចំនួន១២៤៨នាក់ បានចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំឡើងនារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ ស្របពេលតម្រូវការមានត្រឹមតែ៥២ កន្លែងប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រឡង។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស លោកស្រី អ៊ាត សោភា ភាគីពាក់ព័ន្ធ និងអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុងពេលបើកវិញ្ញាសា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងប្រាប់បេក្ខជនថា ប្រព័ន្ធជ្រើសរើសមន្រ្តី នៃនិយាមនីតិវិធីប្រតិបត្តិថ្មី ត្រូវធានាថាបេក្ខជនទាំងអស់គ្នាមានភាពស្មើគ្នា ទៅលើការប្រកួតប្រជែង ដោយគ្មានបេក្ខជនណាម្នាក់ បានដឹងវិញ្ញាសាមុននោះទេ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា ៖«វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង។ ប្រសិនជាមានគ្រូតាក់តែងវិញ្ញាសាណាម្នាក់ ធ្វើឱ្យបាត់បង់នូវអនាមិកភាពរបស់គាត់ ក្នុងនាមជាគណៈកម្មការរៀបចំការប្រឡងប្រជែង សម្រេចកែសម្រួលសមាសភាពតែម្តង។ ទាំងអស់នេះ គឺធានាតែមួយគត់ ដើម្បីឱ្យប្អូនៗបេក្ខជន ប្រឹងប្រែងដោយស្មើគ្នា និងអាចបញ្ចេញសមត្ថភាពរៀងៗខ្លួន។»។

ថ្លែងមកកាន់អ្នកសារព័ត៌មាន រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស លោកស្រី អ៊ាត សោភា កត់សម្គាល់ឃើញថា ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរៀបចំដោយក្រសួងមុខងារសាធារណៈសហការជាមួយក្រសួងការបរទេសផ្អែកតាមយន្តការកែទម្រង់រដ្ឋបាលសាធារណៈ គឺអាចធានាបាននូវគុណាធិបតេយ្យ តម្លាភាព ភាពយុត្តិធម៌ និងប្រសិទ្ធភាព។ តាមរយៈការប្រឡងដ៏តឹងរ៉ឹង លោកស្រីរំពឹងថា ក្រសួងការបរទេស នឹងទទួួលបានមន្ត្រីការទូតខ្លាំងពូកែ ជួយអភិវឌ្ឍជាតិ។

លោកស្រី អ៊ាត សោភា សង្កត់ធ្ងន់បែបនេះ៖«នៅពេលបញ្ចប់ការប្រឡង យើងអាចទទួលបាននូវមន្ត្រីដែលមានសមត្ថភាពល្អពិតប្រាកដ ហើយមានឆន្ទៈខ្ពស់ក្នុងការជួយកសាងប្រទេសជាតិ។ »។
បើតាមគណៈកម្មាការប្រឡង បេក្ខជនដែលប្រឡងជាប់លើកទី១ លើមុខដំណែងវិជ្ជាជីវៈក្នុងវិស័យការបរទេស នឹងត្រូវឆ្លងកាត់ដំណើរការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់(សម្ភាសន៍) នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


