ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បានបដិសេធការចោទប្រកាន់របស់ចិនអំពីការវិលទៅរកសករាជ«យោធានិយមថ្មី»របស់ជប៉ុន ដោយទទូចថា ទីក្រុងតូក្យូនៅតែជាប្រទេសដែលស្រឡាញ់សន្តិភាព ហើយប្តេជ្ញារក្សាបណ្តាញទំនាក់ទំនងបើកចំហជាមួយទីក្រុងប៉េកាំង ទោះបីជាប្រទេសនេះកំពុងកសាងយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស និងបន្ធូរបន្ថយច្បាប់របស់ខ្លួនសម្រាប់ការនាំចេញអាវុធក៏ដោយ។ នេះបើយោងការថ្លែងដែលដកស្រង់ដោយ Straits Times នៅថ្ងៃអាទិត្យនេះ។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គស្តីពីការគ្រប់គ្រងភាពតានតឹងក្នុងតំបន់ក្នុងចំណោមការប្រកួតប្រជែងសកលនៅឯកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី លោក Koizumi បាននិយាយថា វា «ចម្លែក» ដែលប្រទេសជប៉ុនឥឡូវនេះត្រូវបានគេលាបពណ៌ថា ជាប្រទេសដែលវិលត្រឡប់ទៅរក«យោធានិយមវិញ (militarism)» ទោះបីជាមិនមានអាវុធនុយក្លេអ៊ែរ ឬយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រក៏ដោយ។
តាមសម្រង់សម្តីដោយសារព័ត៌មានសិង្ហបុរីនេះ លោករដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃទី ៣១ ខែឧសភាថា «អ្នកខ្លះប្រហែលជាធ្លាប់ឮពាក្យថា «យោធានិយមថ្មី» ប៉ុន្តែគ្មានអ្វីអាចនៅឆ្ងាយពីការពិតនោះទេ»។
ដោយសំដៅលើប្រទេសចិន រដ្មមន្ត្រីការពារជាតិជប៉ុន បានបន្ថែមថា «សូមគិតអំពីវា៖ មានប្រទេសមួយដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រយ៉ាងច្រើន។ ប្រទេសជប៉ុនមិនមានអាវុធបែបនេះទេ ហើយប្រទេសជប៉ុនត្រូវបានចាត់ថ្នាក់តាមរបៀបនេះ – វាមិនចម្លែកទេឬ?»។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងប៉េកាំងបានបង្កើនការរិះគន់របស់ខ្លួនចំពោះអ្វីដែលខ្លួនហៅថា យោធានិយមកំពុងកើនឡើងនៅក្នុងប្រទេសជប៉ុន ដោយចោទប្រកាន់ថា មហិច្ឆតាយោធាដែលកំពុងពង្រីករបស់ប្រទេសជិតខាងក្រោមរដ្ឋាភិបាលស្តាំនិយមរបស់ខ្លួនកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក ខណៈដែលទីក្រុងតូក្យូកំពុងបង្កើនការចំណាយលើការការពារជាតិ និងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយ។
ប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បានរិះគន់ការជំរុញយោធាឡើងវិញរបស់នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំងកាលពីពាក់កណ្តាលខែឧសភា នេះបើយោងតាមរបាយការណ៍របស់ Financial Times ដោយដកស្រង់សម្តីមនុស្សដែលស្គាល់ពីកិច្ចប្រជុំនេះ។
ប្រភពជាច្រើនបានប្រាប់កាសែតថា ការកត់សម្គាល់របស់មេដឹកនាំចិនលើប្រទេសជប៉ុនគឺជាផ្នែកដ៏ក្តៅគគុកបំផុតនៃកិច្ចពិភាក្សា ហើយមន្ត្រីអាមេរិកមានការងឿងឆ្ងល់ ដោយសារតែជប៉ុនមិនបានបង្ហាញខ្លួននៅក្នុងការពិភាក្សាទ្វេភាគីដែលនាំទៅដល់កិច្ចប្រជុំកំពូល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


