Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វី​​ ន័រវេស​លុប​កិច្ចសន្យា​លក់​មីស៊ីលឲ្យ​​ម៉ាឡេស៊ី​​​​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ ? តើមីស៊ីលនោះ​មានអានុភាព​កម្រិតណា?​

បានផុស

នៅ

ប្រទេស​ន័រវេស​ដែល​មាន​កិត្តិស័ព្ទ​ល្បីល្បាញ​​ខាង​​​​​​​ប្រគល់​​ពានរង្វាន់ណូបែល​សន្តិភាព​ (​Peace Prize) ដ​ល់​បុគ្គលឆ្នើម​​ប្រចាំ​ឆ្នាំ​នៅ​ជុំវិញ​ពីភពលោក ប៉ុន្តែ​ប្រទេសនេះ​​​ក៏​​​មានឧត្តមភាព​​ក្នុងការ​ផលិត​អាវុធ​​ មីស៊ីល ​ទៅ​ឲ្យ​ប្រទេសផ្សេងៗ​ដែរ​។ ​

​​​រឿង​រ៉ាវ​​ផ្ទុះ​​កក្រើក​ល្បី​ល្បាញ​​ចុងក្រោយ​ ដោយសារ​តែ​​ជម្លោះ​ជាមួយ​ម៉ាឡេស៊ី​ ​នៅ​ពេលដែល​​រដ្ឋមន្ត្រី​​​ការ​ពារជាតិ​ម៉ាឡេស៊ី​ ​Mohamed Khaled Nordin ​បាន​ទម្លាយ​​ឲ្យ​ដឹង​អំពី​ភាគី​​ដៃ​គូ​ប្រទេសន័រវេស​ ​​ដែល​លុបចោលអាជ្ញាប័ណ្ណនាំចេញ​មី​ស៊ីល​​នៃ​​​ក្រុមហ៊ុន​ការពារ​ជាតិ ​Kongsberg Defence & Aerospace (KDA)​ ​ផ្គត់ផ្គង់​មីស៊ីល​វាយ​ប្រហារ​របស់​កង​ទ័ពជើងទឹកទៅកាន់ប្រទេសម៉ាឡេស៊ី នៅ​អំឡុង​កិច្ច​ប្រជុំ​​​​​សន្តិសុខ​​​​​នៅប្រទេសសិង្ហបុរី​​ពីថ្ងៃទី​២៩ដល់​៣១ខែ​​ឧសភា​។ ​

​យ៉ាងណាក៏ដោយ ​កា​រលុបចោល​​​កុងត្រា​របស់​ភាគី​ន័រវេស​ ​កើ​តឡើង​ដោយសារ​​តែ​​ពាក់​ព័ន្ធ​​នឹង​​គោលនយោបាយសន្តិសុខ​ដ៏​តឹងរ៉ឹងរបស់​ន័រវេស​​ផ្សា​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យាយោធាដ៏រសើប បង្កឱ្យ​មានការប៉ះ​ទង្គិច​គ្នា​ខាង​ការទូត​យ៉ាងធ្ងន់ធ្ងរ ​ព្រោះ​ម៉ាឡេស៊ីទាមទារសំណង​ជាង ២៥១លាន​ដុល្លារ​សម្រាប់កិច្ចសន្យា​ដែល​ត្រូវបានលុបចោល ពី​ការ​លើ​ការ​ប្រគល់​ប្រាក់​​​១៤៧​លានដុល្លារ​​​របស់​ម៉ាឡេស៊ី​ទៅ​ឲ្យ​ន័រវេស​​​​​​។

មីស៊ីល​របស់​ប្រទេស​ន័រ​វេស។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន AFP ផ្សាយ​ចុង​ខែ​ឧសភា​ ឆ្នាំ​២០២៦ ក្នុង​នោះ​មាន​ មីស៊ីល​វាយ​ប្រហារ​របស់​កងទ័ពជើងទឹក (NSM) គឺជាមីស៊ីលប្រឆាំង​នាវានិងមីស៊ីល​វាយប្រហារ​លើដីជំនាន់ទី៥​ ដ៏ទំនើប​ផង​ដែរ​។ វាមានល្បឿនលឿនក្រោម​សំឡេង រចនាបែប​លាក់បាំង មាន​ចម្ងាយ​របស់​វា​លើស​ពី ៣០០គីឡូ​ម៉ែត្រ។ មី​ស៊ីល​ប្រភេទ​នេះ ត្រូវ​បាន​រចនា​ឡើង​ជាពិសេស​សម្រាប់​ការរួមបញ្ចូល​ទៅ​ក្នុងកងនាវាចរទំនើបៗ ដើម្បីគេច​ពី​ប្រព័ន្ធ​ការពារដែនអាកាស​ទំនើប។

+ ហេតុអ្វីបានជាប្រទេសន័រវេសលុបចោលកិច្ចសន្យា ជា​មួយ​ម៉ាឡេស៊ី​?

មាន​ហេតុ​ផល​បី​សំ​ខាន់​ៗ​​ ដែល​ធ្វើ​ឱ្យ​ន័រ​វេស​លុប​កិច្ច​សន្យា​រាប់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ខឹង​យ៉ាងខ្លាំង និង​បាន​ចោទ​ប្រកាន់​​ភាគី​​ន័រវេស​​ដែល​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​នៃ​ប្រទេសទាំងពីរ​បែក​បាក់ និង មិនអាចប៉ះប៉ូវ​​ឲ្យ​បាន​​ដូចដើម​វិញ​នោះទេ​។

​ហេតុផល​ទី១. បរិបទ​សន្តិសុខថ្មី៖ ក្រសួងការបរទេសន័រវេសបាន​បញ្ជាក់ថា ការ​គ្រប់គ្រងការនាំចេញលើបច្ចេកវិទ្យាការពារជាតិក្នុងស្រុក​ត្រូវ​រឹត​បន្តឹង​យ៉ាង​ខ្លាំង

ហេតុផល​ទី២. ការរឹត​បន្តឹង​របស់អង្គការណាតូ និងសម្ព័ន្ធមិត្ត៖ ក្រោមច្បាប់​របស់​ប្រទេសន័រវេសដែល​បានកែសម្រួល ការនាំចេញអាវុធរសើប​​បច្ចុប្បន្ន​ត្រូវបាន​កំណត់ទាំងស្រុង​ សម្រាប់​តែ​សមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រទេស​នេះប៉ុណ្ណោះ​។

ហេតុផល​ទី៣.​ ការរឹតបន្តឹងលើសមាសធាតុ៖ របាយការណ៍​ឧស្សាហកម្មក៏ចង្អុល​បង្ហាញពីផលវិបាក​ដែលអាចកើតមានទាក់ទងនឹងសមាសធាតុរបស់​សហរដ្ឋអាមេរិក​ក្នុងមីស៊ីល (ដូចជា​ឧបករណ៍បង្វិល) ប្រឈមនឹង​ការ​រឹត​បន្តឹងលើការនាំចេញ​របស់ភាគីទីបី​យ៉ាងតឹងរ៉ឹង។ ក្រុម​ហ៊ុន​ផលិត​អាវុធ​ Kongsberg Defence & Aerospace គឺជាបុត្រសម្ព័ន្ធដ៏​សំខាន់មួយរបស់ក្រុមហ៊ុន Kongsberg Group មានឫសគល់​​ជា​មួយ​ឃ្លាំងអាវុធកងទ័ពជើង​ទឹករាជវង្ស​ន័រវេស ត្រូវ​បាន​បង្កើតឡើងក្នុងឆ្នាំ ១៨១៤។

សព្វថ្ងៃនេះ វា​គឺជាក្រុមហ៊ុនម៉ៅការការពារជាតិលំដាប់​កំពូលរបស់​ប្រទេសន័រវេស ទទួល​ស្គាល់ជាសកល​​លើ​ប្រព័ន្ធ​មីស៊ីល​ដី​ទៅ​អាកាសកម្រិតខ្ពស់ជាតិ(NSM, NASAMS) និង​ស្ថានីយ៍​អាវុធពី​ចម្ងាយប្រើប្រាស់​ដោយយោធាទូទាំងពិភពលោក។ អ្វី​ដែល​ក្រុមហ៊ុន​ KDA ផលិត​សព្វ​ថ្ងៃ គឺ​ផ្តោតលើ ប្រព័ន្ធមីស៊ីល ប្រព័ន្ធ​ការពារដែន​អាកាស និងស្ថានីយ៍​អាវុធពីចម្ងាយ ដោយរួមបញ្ចូលបំរែបំរួលបាញ់​បង្ហោះ ការណែនាំ និងប៉មបាញ់ជាក់លាក់រាប់សិប​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម