ព័ត៌មានជាតិ
កម្ពុជា ដាក់ផែនការជួយ ម៉ាឡេស៊ី ឡាវ បង់ក្លាដែស បន្ទាប់ពីហ្វីលីពីន ទីម័រឡេស្តេ ដើម្បីអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov
ថ្នាលបច្ចេកវិទ្យាសម្រាប់ផ្ទៀងផ្ទាត់ឯកសារ មានសារៈសំខាន់នៅក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ បង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ និងបង្ការការក្លែងបន្លំឯកសារសាធារណៈ។ ថ្នាលផ្ទៀងផ្ទាត់ឯកសារ ឬហៅថា verify.gov ត្រូវបានអភិវឌ្ឍន៍ដោយកូនខ្មែរ ដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលបន្ទុកគ្រប់គ្រង និងអភិវឌ្ឍ។

ក្រៅពីដាក់ឱ្យប្រើប្រាស់ក្នុងស្រុកជាមួយស្ថាប័នជាច្រើនមក កម្ពុជាបានពង្រីកថ្នាលបច្ចេកវិទ្យានេះទៅក្រៅប្រទេស ដោយបានជួយអភិវឌ្ឍថ្នាលនេះ នៅប្រទេស ហ្វីលីពីន និង ទីម័រឡេស្តេ។ នៅថ្ងៃទី ១ខែមិថុនា ឆ្នាំ ២០២៦ ប្រទេសទីម័រឡេស្តេ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាលបច្ចេកវិទ្យា VERIFY.GOV.TL។ នេះគឺជាថ្នាល់ផ្ទៀងផ្ទាល់ឯកសារដោយផ្អែកទៅលើបច្ចេកវិទ្យា Blockchain ដំបូងបង្អស់របស់ប្រទេសទីម័រឡេស្តេ។
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនៅប្រទេសទីម័រឡេស្តេ មានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់នៅទីម័រឡេស្តេ បន្ទាប់ពីភាគីទាំងពីរបានចុះអនុស្សរណៈយោគយល់ នៅឯខេត្តសៀមរាបកន្លងទៅ។ លោកថ្លែងថា៖«យើងបានជួយហ្វីលីពីន និងទីម័រឡេស្តេ។ ហើយហ្វីលីពីន បានដាក់ជាង ៩០ លានអត្តសញ្ណាណប័ណ្ណជាតិ (ID) នៅលើថ្នាល verify.gov ។ ហើយឥឡូវនេះ ហ្វីលីពីន កំពុងតែរៀបចំដាក់លើបណ្ណបើកបរ ( Driving License)។

បើតាមលោករដ្ឋមន្រ្តី កម្ពុជាបានដាក់ផែនការជួយអភិវឌ្ឍថ្នាលនេះនៅប្រទេសផ្សេងទៀត ប៉ុន្តែដោយសារធនធានមនុស្សយើងនៅមានកម្រិតគឺជួយទីម័រឡេស្តេសិន។ បន្ទាប់មកនឹងចាប់ផ្តើមជួយខាងម៉ាឡេស៊ី ឡាវ នឹងជួយបង់ក្លដេស និងប្រទេសមួយចំនួនទៀត។
លោកបានគូសបញ្ជាក់ថា៖« ឈរលើស្មារតីកិច្ចសហប្រតិបត្តិការ ធម្មតានៅពេលប្រទេសកម្ពុជាជួបបញ្ហា គឺប្រទេសជាមិត្តក៏ធ្លាប់ជួយយើង។ ដូច្នេះ ពេលនេះយើងផ្តល់ការសហការដល់គេ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ប្រើប្រាស់នូវបច្ចេកវិទ្យាដែលកូនខ្មែរបានបង្កើតនេះឱ្យកាន់តែល្អប្រសើរជាប្រយោជន៍ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍប្រទេសរបស់គាត់»។ លើសពីនេះ វាជាកិត្តិយសមួយដែលកម្ពុជាធ្លាប់តែគេជួយកន្លងមក ប៉ុន្តែឥឡូវនេះយើងប្រែក្លាយទៅជាចូលរួមសហការជួយគេវិញ ដែលនេះជាកិត្តិយសរបស់កម្ពុជា។

កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់បច្ចេកវិទ្យា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណបើកបរយានយន្ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណបើកបរទម្រង់ឌីជីថល ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


