Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យព្រះអង្គឌួងដាក់ឱ្យដំណើរការម៉ាស៊ីនឡាហ្សែលទំនើបមានសមត្ថភាពខ្ពស់ក្នុងការបំបែកគ្រាប់គ្រួសក្នុងតម្រង់នោម

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យព្រះអង្គឌួងបានដាក់ឱ្យដំណើរការម៉ាស៊ីនឡាហ្សែទំនើបនិងមានតែមួយគត់នៅក្នុងប្រទេសកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការបំបែកគ្រាប់គ្រួសក្នុងតម្រង់នោមបានលឿនរហ័សនិងប្រកបដោ យប្រសិទ្ធភាព។

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរម៉ាស៊ីនឡាហ្សែម៉ាញ៉ាតូ សាយប៊ែតូកម្លាំង១៥០វ៉ាត់( Laser Magneto Cyberto 150W)នៅរសៀលថ្ងៃទី២ មិថុនានេះ លោក សាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថាម៉ាស៊ីនឡាហ្សែល កម្លាំង១៥០វ៉ាត់ ដ៏ទំនើបនេះមានតែមួយគត់និងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាខណៈ៥ឆ្នាំមុនមន្ទីរពេទ្យបានដាក់ឱ្យប្រើម៉ាស៊ីនឡាហ្សែលកម្លាំត្រឹម៦០វ៉ាត់ប៉ុណ្ណោះ។

លោកសាស្ត្រាចារ្យរង បានបន្តថាការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺដែលតែងតែគាំទ្រដល់ការផ្តល់សេវាផ្សេងៗនៅក្នុងមន្ទីរពេទ្យដោយសារបច្ចុប្បន្នមានអ្នកជំងឺមកទទួលសេវានៅមន្ទីរពេទ្យបានកើនឡើងប្រមាណ៣៥០០នាក់ក្នុង១ថ្ងៃក្នុងនោះក៏មានអ្នកជំងឺមកទទួលពិនិត្យនិងព្យាបាលបញ្ហាគ្រួសក្នុងតម្រង់នោមផងដែរ ។

ទន្ទឹមនឹងមានឧបករណ៍ទំនើប និងមានវេជ្ជបណ្ឌិតជំនាញ លោកសាស្ត្រាចារ្យ រងលូ លីឃាង សង្ឃឹមថានឹងមានប្រជាពលរដ្ឋកាន់តែច្រើនបន្ថែមទៀតមកទទួលសេវានៅមន្ទីរពេទ្យ ។ដូចនេះស្នើឱ្យគ្រូពេទ្យយើងត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យដែលជាគោលការណ៍គន្លឹះរបស់មន្ទីរពេទ្យព្រះអង្គឌួងតាំងពីដើមរៀងមក។

លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការងនៃមន្ទីរពេទ្យព្រះអង្គឌួងបានឱ្យដឹងដែរថាការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនទំនើបនេះគឺជាបបច្ចេកវិទ្យាថ្មីមួយបង្ហាញឱ្យឃើញពីការអភិវឌ្ឍនៃវិស័យសុខាភិបាលនៅកម្ពុជាក៏ដូចជានៅក្នុងមន្ទីរពេទ្យមន្ទីរពេទ្យព្រះអង្គឌួងដែលាមនសមត្ថភាពខ្ពស់កម្លាំងធំនិងប្រសិទ្ធភាពជាងមុនខណៈថ្មីៗកន្លងទៅនេះមន្ទីរពេទ្យបានដាក់ឱ្យដំណើរការរួចមកហើយដូចជាម៉ាស៊ីនអង់ដូស្កុបទំនើប ម៉ាស៊ីន អាំម៉ារ៉ាយ ម៉ាស៊ីនស៊ីស៊ីធីស្កេន១៦០ស្លាយ សម្រាប់ពិនិត្យនិងព្យាបាលបញ្ហាក្នុងបំពង់ទឺកប្រមាត់ និងលំពែង និងអាចប្រើឡាហ្សែជំនួយក្នុងការបាញ់បំបែកក្រួសឱ្យតូចៗ ក្នុងករណីក្រួសធំៗមិនអាចចាប់បាននិងវះកាត់បាតខួរក្បាលជាដើម។

លោកស្រីសាស្ត្រាចារ្យជំនួយបានបន្តថាការមានម៉ាស៊ីនទំនើបទាំងនេះនឹងជួយបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែបានល្អប្រសើរនិងប្រកបដោយគុណភាពដោយប្រជាពលរដ្ឋមិនចាំបាច់ទៅព្យាបាលនៅក្រៅប្រទេសនោះទេ ។

លោក វេជ្ជបណ្ឌិត តឹក សុខសាន្តឧត្តម ជាគ្រូពេទ្យវះកាត់សល្យសាស្រ្តព្រព័ន្ធទឹកម៉ូតនិងជាប្រធានផ្នែកសល្យសាស្ត្រព្រព័ន្ធទឹកម៉ូតនៃមន្ទីរពេទ្យព្រះអង្គឌួងបានបញ្ជាក់ថាម៉ាស៊ីនឡាហ្សែម៉ាញ៉ាតូ សាយប៊ែតូកម្លាំង១៥០វ៉ាត់ជាបច្ចេកវិទ្យាឡាស៊ែរជំនាន់ថ្មីបំផុត សម្រាប់ព្យាបាលផ្នែកសល្យសាស្ត្រប្រព័ន្ធទឹកម៉ូត។ដោយម៉ាស៊ីននេះ មានសមត្ថភាពខ្ពស់ ទាំងការបំបែកក្រួសរឹងខ្លាំងរឺបំបែកក្រួសឱ្យទៅជាម៉ត់ដូចម្សៅបានលឿន និងមានប្រសិទ្ធភាពខ្ពស់ ហើយការព្យាបាលជំងឺក្រពេញប្រូស្តាតក៏បានកាន់តែលឿន ហើយមានប្រសិទ្ធិភាពខ្ពស់។ជាងនេះទៀតជួយទប់ក្រួសកុំឱ្យរត់ក្នុងពេលព្យាបាល។មានប្រសិទ្ធភាពខ្ពស់ក្នុងការឃាត់ឈាម សម្រាប់ព្យាបាលជំងឺក្រពេញប្រូស្តាត ចៀសវាងការវះកាត់និងឆាប់បានជាសះស្បើយនិងបានត្រឡប់ទៅផ្ទះបានលឿន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម