ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា មិនទទួលយកបទឈប់បាញ់មិនពេញលេញ និងព្រមានវាយបកលើអ៊ីស្រាអែល
មន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡាម្នាក់ បាននិយាយនៅថ្ងៃអង្គារ ទី២ ខែមិថុនា ថា ក្រុមហេសបូឡានឹងមិនទទួលយក «បទឈប់បាញ់ត្រឹមផ្នែកណាមួយ» ជាមួយអ៊ីស្រាអែលនោះទេ ដោយដាក់ចេញការព្រមានថា ក្រុមហេសបូឡា នឹងវាយបកវិញ ប្រសិនបើអ៊ីស្រាអែលវាយប្រហារលើទីក្រុងបេរូត (Beirut) និងតំបន់ជាយក្រុងភាគខាងត្បូងលីបង់នោះ។

លោក Mahmoud Qomati បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា៖ «យើងមិនទទួលយកបទឈប់បាញ់គ្នាមួយផ្នែកនោះទេ» ដោយលោកបានបន្ថែមថា «ក្រុមសត្រូវ Zionist អ៊ី [ស្រាអែល] គួរតែដឹងថា រាល់ការឈ្លានពានណាមួយមកលើតំបន់ជាយក្រុង អាចនឹងនាំឲ្យមានការឆ្លើយតបកាន់តែជ្រៅ និងកាន់តែខ្លាំងក្លាជាងមុន» ពីសំណាក់ក្រុមហេសបូឡា។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងមួយ ដោយអនុម័តលើគោលការណ៍ដែលថា អ៊ីស្រាអែលអាចវាយប្រហារលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលជាមូលដ្ឋានរឹងមាំរបស់ក្រុមហេសបូឡា ប្រសិនបើក្រុមនេះនៅតែបន្តវាយប្រហារលើទឹកដីអ៊ីស្រាអែល។
ពីមុនមក អាមេរិកតែងតែដាក់សម្ពាធមិនឲ្យអ៊ីស្រាអែលវាយប្រហារខ្លាំងក្លាលើរដ្ឋធានីបេរូត ដើម្បីចៀសវាងការខូចខាតដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋលីបង់។ ប៉ុន្តែតាមរយៈសេចក្តីថ្លែងការណ៍នេះ អ៊ីស្រាអែលចង់បង្ហាញថា ទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរជំហរមកគាំទ្រសកម្មភាពយោធារបស់អ៊ីស្រាអែលវិញ ដោយសារតែក្រុមហេសបូឡាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់មុនៗ។ អាមេរិកក៏បាននាំសារព្រមាននេះទៅប្រាប់រដ្ឋាភិបាលលីបង់ និងភាគីពាក់ព័ន្ធរួចរាល់ផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


