កីឡា
លោក Koji មើលឃើញពីសក្ដានុពលរបស់ ហាវ សុខណេត រហូតសម្រេចកោះហៅឲ្យចូលក្រុមជម្រើសជាតិ
គ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជា លោក Koji ថាការដែលលោកកោះហៅកីឡាករ ហាវ សុខណេត ឲ្យចូលក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពនេះគឺដោយសាររូបគេមានសក្ដានុពលពិសេសនោះកាយសម្បទាធំរឹងមាំល្អ។

លោក Koji Gyotoku
លោក Koji Gyotoku បានឲ្យដឹងថា មូលហេតុដែលលោកកោះហៅកីឡាករ ហាវ សុខណេត មកចូលក្រុមជម្រើសជាតិនេះដោយសារតែមើលឃើញសន្ដានុពលកាយសម្បទាធំ ខ្ពស់ រឹងមាំល្អ។ នៅតាមបណ្ដាក្លឹបបាល់ទាត់ផ្សេងៗគឺមិនសូវមានកីឡាករខ្មែរណាមានមាឌធំល្អបែបនេះនោះទេ ស្របពេលភាគច្រើនគឺប្រើប្រាស់កម្លាំងបរទេស។

ក្រុមជម្រើសជាតិកម្ពុជា
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបន្ថែមទៀតថា នៅប្រកួតក្រោយប្រសិនបើ ហៅ សុខណេត ល្អលោកនឹងដាក់ឲ្យលេងក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយហុងកុងមិនខាន។ ប្រសិនបើមានការរិះគន់អំពីការកោះហៅកីឡាករដូចការលើកឡើងយ៉ាងណានោះលោកនឹងពិនិត្យរួចជជែកជាមួយកីឡាករផ្ទាល់ៗ។


ក្រុមជម្រើសជាតិកម្ពុជា
បញ្ជាក់ដែរថា កម្ពុជាមានការប្រកួតមិត្តភាពអន្តរជាតិចំនួន ២ប្រកួតដោយក្នុងនោះប្រកួតទី១ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ យកឈ្នះលើក្រុមជម្រើសជាតិបាល់ទាត់ ប៊ូតង់ ដោយលទ្ធផល ៤-០។ ជំនួបមិត្តភាពទី២ កម្ពុជានឹងប៉ះ ហុងកុង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតកន្លងទៅនេះដែរគេឃើញមានកីឡាករចាស់-ថ្មី ប្លែកមុខមួយចំនួនផងដែរចំពោះការសម្រេចចិត្តកោះហៅរបស់លោក Koji ដែលជាជនជាតិជប៉ុន៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


