ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ ប្រកាសបដិសេធ ករណីជនឆ្លៀតឱកាសប្រើឈ្មោះសមាគម រៃអង្គាសប្រាក់តាមទីសាធារណៈ
នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ សមាគមសិល្បករខ្មែរ បានចេញសេចក្តីជូនដំណឹង និងបដិសេធចំពោះទង្វើរបស់ជនឆ្លៀតឱកាសមួយចំនួន ដែលបានយកឈ្មោះសមាគមទៅប្រើប្រាស់ ដើម្បីធ្វើសកម្មភាពរៃអង្គាស និងប្រមូលថវិកាតាមទីសាធារណៈ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។

យោងតាមសេចក្តីប្រកាស សមាគមសិល្បករខ្មែរ បានឱ្យដឹងថា ថ្មីៗនេះ សមាគមទទួលបានព័ត៌មានថា មានបុគ្គលមួយចំនួនបានអះអាងថា កំពុងប្រមូលថវិកាក្នុងនាមសមាគមសិល្បករខ្មែរ ដើម្បីជួយដល់ជនភៀសសឹក និងវីរកងទ័ពដែលកំពុងបំពេញបេសកកម្មតាមតំបន់ព្រំដែន។
ទោះជាយ៉ាងណា សមាគមសិល្បករខ្មែរ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពខាងលើមិនមែនជាគម្រោង ឬសកម្មភាពផ្លូវការរបស់សមាគម ក្រុមការងារ ឬសមាជិកណាម្នាក់ឡើយ។ សមាគមក៏បានអះអាងថា ខ្លួនមិនមានកម្មវិធីដើររៃអង្គាសប្រាក់តាមទីសាធារណៈក្នុងទម្រង់បែបនេះនោះទេ។
ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន និងពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចូលរួមឧបត្ថម្ភថវិកា ដើម្បីជៀសវាងការចាញ់បោកជនខិលខូចដែលកំពុងឆ្លៀតឱកាសយកឈ្មោះស្ថាប័នទៅប្រើប្រាស់ខុសគោលបំណង។
សមាគមក៏បានព្រមានថា នឹងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះជនពាក់ព័ន្ធទាំងអស់ ប្រសិនបើនៅតែបន្តធ្វើសកម្មភាពក្លែងបន្លំ និងបង្កឱ្យប៉ះពាល់ដល់កិត្តិយស និងភាពជឿជាក់របស់សមាគមសិល្បករខ្មែរ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


