Connect with us

កីឡា

ច្បាប់ប្រកួតពាន Shopee Cup រដូវកាលថ្មីមិនកំណត់កីឡាករបរទេស ប៉ុន្តែកំណត់នៅលើទីលាន

បានផុស

នៅ

សហព័ន្ធបាល់ទាត់អាស៊ាន (AFF) បានបញ្ចេញច្បាប់​ជាផ្លូវការ ទាក់ទងនឹងការប្រើប្រាស់កីឡាករក្នុងការប្រកួតពានក្លិបអាស៊ាន ASEAN Club Championship Shopee Cup រដូវកាល ២០២៦-២០២៧ ដោយច្បាប់ក្នុងរដូវកាលថ្មីនេះ មិនមានអ្វីខុសនឹងរដូវកាលមុននោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម AFF បានឱ្យដឹង ថា ក្លិបនីមួយៗអាចចុះឈ្មោះកីឡាករអប្បរមា ១៨ នាក់ និងអតិបរមា ៤៥ នាក់។ ក្នុងមួយក្រុមត្រូវមានអ្នកចាំទីយ៉ាងហោចណាស់ ៣ នាក់។ ដោយឡែកសមាសភាពកីឡាករបរទេសសម្រាប់ក្លិបនីមួយៗវិញ មិនត្រូវបានកំណត់នោះទេ ដោយអាចចុះឈ្មោះដោយសេរី ប៉ុន្តែមានការកំណត់នៅលើទីលាន ដោយមួយក្រុមអាចដាក់ឱ្យចូលលេងបាន ៧ នាក់។

តាមរយៈបទបញ្ញត្តិក្នុងពាន ASEAN Club Championship រដូវកាល ២០២៦-២០២៧ ដែលមានកំណត់ការចុះឈ្មោះកីឡាករបរទេស ក៏បានជះផលវិជ្ជមានមួយចំនួនផងដែរសម្រាប់ក្រុមតំណាង កម្ពុជា ព្រះខ័នរាជស្វាយរៀង។

ក្រុមជើងឯកលីគកំពូល កម្ពុជា អាចយកឱកាសនេះ ដាក់កីឡាករបរទេសលេងជុំគ្នាឱ្យបានច្រើន ដើម្បីបន្ស៊ាំកីឡាករបរទេសថ្មីៗ និងចាស់ៗមួយចំនួនឱ្យយល់ចិត្តគ្នា មុនទៅលេងពានលំដាប់ទី ២ របស់ទ្វីប អាស៊ី AFC Champions League Two។

គួរបញ្ជាក់ ថា ការចាប់ឆ្នោតបែងចែកពូលបានធ្វើឡើងរួចរាល់ហើយ ក្នុងនោះក្រុម ព្រះខ័នរាជស្វាយរៀង របស់ កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមខ្លាំង ៦ ទៀត ដូចជា Johor Darul Tazim, Lion City Sailors, Cong An Ha Noi, Persib Bandung, ក្រុម Port FC​ និងក្រុមជម្រុះ ១ ទៀត រវាងក្រុម​ Ezra FC និង​ក្រុម​ Shan United។

ដោយឡែកនៅពូល A ឯណោះវិញ មានក្រុម  Buriram United, Ratchaburi FC​, Tampines Rover, Kuching City, ក្រុម ជើងឯក​ពាន Vietnam Cup, Borneo FC និងក្រុមជម្រុះ ១ ទៀតរវាងក្រុម Manila Digger និងក្រុម Indera SC៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម