ព័ត៌មានជាតិ
បញ្ហាប្រឈមធំៗសហគ្រាសក្នុងស្រុកពិបាកប្រជែងឈ្នះផលិតផលនាំចូលពីបរទេស
នៅក្នុងវេទិកាគយ និង FASMEC តំណាងឲ្យវិស័យឯកជនបានលើកយកបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ព្រមទាំងស្នើឲ្យមានយន្តការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីជំរុញឲ្យសហគ្រាសក្នុងស្រុកមានភាពរឹងមាំ និងមានលទ្ធភាពអាចប្រកួតប្រជែងផលិតផលនាំចូលពីបរទេស។
លោក ឈិន កេន អនុប្រធាន និងជាអគ្គលេខាធិការ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) តំណាងឲ្យវិស័យឯកជននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «គោលនយោបាយគាំទ្រ និងគាំពារ SMEs នៅកម្ពុជា» បានរៀបរាប់យ៉ាងលម្អិតអំពីបញ្ហាប្រឈមធំៗរបស់សហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា ព្រមទាំងសំណូមពរឲ្យរដ្ឋាភិបាលជួយគាំទ្រ ដើម្បីជំរុញក៏ដូចជារកដំណោះស្រាយបន្ថែមទៀត។

លោកបានលើកឡើងពីបញ្ហាចម្បងៗមានដូចជា ការកង្វះដើមទុន ដើម្បីពង្រីកអាជីវកម្មនៅពេលមានតម្រូវការទីផ្សារកើនឡើង។
លោកថា នៅពេល SME ត្រូវការពង្រីកផលិតកម្ម ការស្នើសុំកម្ចីពីធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ គឺតម្រូវឱ្យមានទ្រព្យបញ្ចាំដែលធ្វើឲ្យ SMEs លែងមានលទ្ធភាពពង្រីកខ្លួនទាន់តម្រូវការទីផ្សារ។
ផលិតភាពនៅមានកម្រិត ក៏ជាបញ្ហាប្រឈមមួយទៀត។ នេះបើតាមលោក ឈិន កេន។
SMEs ក្នុងស្រុកភាគច្រើនមិនទាន់បានប្រើប្រាស់គ្រឿងចក្រ ឬម៉ាស៊ីនស្វ័យប្រវត្តិកម្រិតខ្ពស់ក្នុងការផលិតនោះទេ ពោលគឺនៅប្រើប្រាស់កម្លាំងមនុស្ស ឬប្រព័ន្ធពាក់កណ្តាលស្វ័យប្រវត្តិ។ កត្តានេះធ្វើឱ្យផលិតភាពនៅមានកម្រិតទាប មិនទាន់អាចឆ្លើយតបនឹងការផ្គត់ផ្គង់ទ្រង់ទ្រាយធំបាន។
លោក ឈិន កេន បន្តទៀតថា ថ្លៃដើមផលិតកម្មខ្ពស់ ក៏ជាចំណុចខ្សោយធ្វើឱ្យទំនិញខ្មែរពិបាកប្រកួតប្រជែងលើទីផ្សារ។
លោកលើកឧទាហរណ៍ជាក់ស្តែងដូចជា គ្រាប់ស្វាយចន្ទីដែលជាវត្ថុធាតុដើមក្នុងស្រុក ជួនកាលមានតម្លៃស្ទើរស្មើតម្លៃលក់ផលិតផលសម្រេចរបស់ប្រទេសជិតខាងនៅលើទីផ្សារអន្តរជាតិ។
មូលហេតុចម្បងនៃថ្លៃដើមខ្ពស់នេះគឺមកពីតម្លៃអគ្គិសនី ដែលប្រើប្រាស់ម៉ាស៊ីននិងគ្រឿងចក្រត្រូវចំណាយលើភ្លើងច្រើន។
លោកក៏លើកយកបញ្ហាប្រព័ន្ធភស្តុភារកម្មនៃតម្លៃដឹកជញ្ជូន និងសេវាកម្មពាក់ព័ន្ធដែលមានតម្លៃខ្ពស់ រួមទាំងការកង្វះប្រព័ន្ធ Ecosystem ដែលផ្សារភ្ជាប់គ្នារវាងអ្នកផលិតវត្ថុធាតុដើម និងអ្នកកែច្នៃ ដើម្បីអាចជួយកាត់បន្ថយថ្លៃដើមផលិតកម្ម។
បញ្ហាការវេចខ្ចប់និងការកែច្នៃនៅមានកម្រិតមិនមានភាពទាក់ទាញ ក៏ធ្វើឱ្យអ្នកប្រើប្រាស់ជួនកាលរើសយកផលិតផលនាំចូល ដែលមានការវេចខ្ចប់ស្អាតជាង។ លោក ឈិន កែន បន្ថែមមុនលោកបន្តថា កង្វះព័ត៌មានក៏រួមចំណែក ដែលសហគ្រាសក្នុងស្រុកខ្វះប្រភពព័ត៌មានច្បាស់លាស់ពីទីផ្សារផលិតផលនិងតម្រូវការជាក់ស្តែង។
ក្នុងតួនាទីដឹកនាំតំណាងឲ្យវិស័យឯកជនលើវិស័យ SME លោកស្នើសុំការជ្រោមជ្រែង និងការគាំទ្រពីរាជរដ្ឋាភិបាលលើចំណុចសំខាន់ៗដូចជា ផ្នែកហិរញ្ញវត្ថុ គឺចង់ឱ្យមានយន្តការទម្លាក់ថ្លៃដើមការប្រាក់ និងបន្ធូរបន្ថយលក្ខខណ្ឌទ្រព្យបញ្ចាំ ដើម្បីឱ្យវិស័យឯកជនមានលទ្ធភាពទទួលបានកម្ចីយកទៅពង្រីកអាជីវកម្ម។
ការលើកទឹកចិត្តផ្នែកពន្ធដារ និងសេវាសាធារណៈ ដោយបន្តរៀបចំយន្តការបន្ធូរបន្ថយពន្ធ និងការធ្វើឱ្យសេវារដ្ឋបាលនានាមានតម្លៃធូរថ្លៃ និងងាយស្រួល។ បន្ថែមពីនេះ លោកក៏ស្នើឲ្យមានការជួយការពារផលិតផលក្នុងស្រុក តាមរយៈការពិនិត្យ និងទប់ស្កាត់ការប្រកួតប្រជែងមិនស្មើភាពពីផលិតផលនាំចូល ដែលមានតម្លៃថោកជាងដោយសារគេផលិតក្នុងបរិមាណធំ។
ការកាត់បន្ថយថ្លៃដើមការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ផលិតកម្ម និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មឱ្យកាន់តែប្រសើរ ដើម្បីឱ្យតម្លៃថ្លៃដើមអាចប្រកួតប្រជែងបាន។
ដើម្បីជំរុញឱ្យ SMEs មានលទ្ធភាពអាចចាប់យកបច្ចេកវិទ្យាថ្មីៗ តំណាងសហគ្រាសឲ្យវិស័យឯកជនចង់ឲ្យមានការគាំទ្រផ្នែកបច្ចេកវិទ្យា និងឌីជីថល ក្នុងការគ្រប់គ្រង និងការលក់ដូរ រួមទាំងការបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ឱ្យមានការផ្សារភ្ជាប់គ្នារវាងអ្នកផលិតវត្ថុធាតុដើម អ្នកកែច្នៃ និងអ្នកលក់នៅក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅ និងរក្សាប្រាក់ចំណេញនៅក្នុងប្រទេស។
ជាមួយគ្នានេះ ស្ថាប័ន SME ក៏ស្នើសុំឱ្យក្រសួងពាណិជ្ជកម្ម និងស្ថាប័នរដ្ឋជួយស្វែងរកទីផ្សារអន្តរជាតិជាក់លាក់ ដោយប្រាប់ឱ្យដឹងច្បាស់ពីបរិមាណ និងស្តង់ដារដែលប្រទេសទាំងនោះត្រូវការ ដើម្បីឱ្យ SMEs អាចរួមគ្នាផលិតផ្គត់ផ្គង់បានចំគោលដៅ។
បើតាមលោក ឈិន កេន ការជំរុញនិងគាំទ្រ SMEs អាចឱ្យអាជីវកម្មក្នុងស្រុកពង្រឹងខ្លួន ឈានទៅរកការនាំចេញផលិតផលទៅក្រៅប្រទេស ដើម្បីនាំយកលុយពីក្រៅប្រទេសមកក្នុងស្រុក ជាជាងការប្រកួតប្រជែងដណ្តើមតែទីផ្សារតូចចង្អៀតនៅក្នុងប្រទេស ដូចគំរូអាជីវកម្មក្នុងស្រុកមួយចំនួនដែលកំពុងទទួលបានជោគជ័យក្នុងការនាំចេញ និងយកថវិកាមកជួយសង្គមវិញ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


