ព័ត៌មានអន្ដរជាតិ
ចិនព្រមានសងសឹក ក្រោយអាមេរិកដាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនក្នុង«បញ្ជីក្រុមហ៊ុនយោធាចិន»
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិនបានព្រមានសងសឹក ខណៈសម្ដែងការ «មិនពេញចិត្តយ៉ាងខ្លាំង» ដែលមន្ទីរបញ្ចកោណអាមេរិកដាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ខ្លួនចូលទៅក្នុងបញ្ជីក្រុមហ៊ុនយោធាចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ដាក់ដោយឡែកពីគ្នា ក្រសួងការបរទេសចិនឯណោះវិញ ក៏បង្ហាញក្ដីបារម្ភពាក់ព័ន្ធនឹងចំណាត់ការចុងក្រោយរបស់អាមេរិក ដែលគេចាត់ទុកថាជាជំហានថ្មីនៃសង្គ្រាមបច្ចេកវិទ្យាផងដែរ។
កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សចិន Alibaba ក្រុមហ៊ុនអ៊ិនធឺរណិត Baidu ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD និង Nio និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ទៅក្នុង «បញ្ជីក្រុមហ៊ុនយោធាចិន» របស់មន្ទីរបញ្ចកោណ។
ក្រសួងពាណិជ្ជកម្មចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការអនុវត្តខុសឆ្គងរបស់ខ្លួនជាបន្ទាន់ ដកវិធានការពាក់ព័ន្ធចេញជាបន្ទាន់ ហើយវិលត្រឡប់ទៅរកផ្លូវត្រូវក្នុងការកសាងទំនាក់ទំនងយុទ្ធសាស្ត្រប្រកបដោយការស្ថាបនា និងស្ថិរភាពរវាងចិន និងសហរដ្ឋអាមេរិក»។
ក្រសួងបន្តថា ប្រសិនបើក្រុមហ៊ុនចិនមិនទទួលបានយុត្តិធម៌ទេ ទីក្រុងប៉េកាំងនឹង «សងសឹកយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាជាមិនខាន»។
បញ្ជីរបស់មន្ទីរបញ្ចកោណនៃក្រសួងសង្រ្គាមអាមេរិក បានប្រកាសឡើងតិចជាង ១ ខែប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីខែមុន ដែលកាលនោះ មេដឹកនាំទាំង២ បានព្រមគ្នារក្សាបទឈប់បាញ់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងសងខាង។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា វិធានការរបស់មន្ទីរបញ្ចកោណ «មិនអើពើនឹងការឯកភាពគ្នា» ដែលសម្រេចបានរវាងមេដឹកនាំទាំង២។
យោងតាមច្បាប់របស់សហរដ្ឋអាមេរិក ក្រសួងសង្រ្គាមអាមេរិក(ឬក្រសួងការពារជាតិ)នឹងត្រូវបានហាមឃាត់មិនឱ្យចុះកិច្ចសន្យាដោយផ្ទាល់ជាមួយក្រុមហ៊ុនដែលមានក្នុងបញ្ជី «ក្រុមហ៊ុនយោធាចិន» និងត្រូវបានរឹតត្បិតមិនឱ្យទិញផលិតផល ឬសេវាកម្មរបស់ពួកគេតាមរយៈភាគីទី៣ឡើយ ចាប់ពីឆ្នាំ ២០២៧៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


