Connect with us

ព័ត៌មានអន្ដរជាតិ

តើ​រុស្ស៊ី​អាច​ដាក់​គ្រាប់​នុយ​ក្លេ​អ៊ែរ ​ក្នុង​លំហ​អាកាស​យ៉ាង​ដូចម្តេច?

បានផុស

នៅ

រុស្ស៊ី​អាចដាក់ពង្រាយ​ក្បាលគ្រាប់នុយក្លេអ៊ែរ​ចូលទៅក្នុង​លំហ​អាកាស​ដោយប្រើប្រាស់​មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដើម្បី​ដាក់​ឧបករណ៍​ផ្ទុះ ​ឬ​ផ្កាយរណប​ដើរដោយថាមពលនុយក្លេអ៊ែរ​ចូលទៅ​ក្នុង​គន្លង​ផែនដី​ទាប​។

អ្នកជំនាញ​យោធាអាល្លឺម៉ង់ ​នៅតែមាន​ការសង្ស័យ​ ចំពោះ​ការ​ដាក់​ពង្រាយនេះ​ដោយសារតែលក្ខណៈ​បំផ្លិចបំផ្លាញ​នៃ​អាវុធនុយ​ក្លេអ៊ែរ​ដែល​មានមូលដ្ឋាន​លើលំហអាកាស ​បញ្ហាប្រឈមផ្នែក​បច្ចេកទេស​ ភស្តុភារ និង​ហិរញ្ញវត្ថុ​ដ៏ធំធេង​​ពាក់​ព័ន្ធ។

អាវុធ​នុយ​ក្លេ​អ៊ែរ​រុស្ស៊ី។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន CNN បាន​ចុះ​ផ្សាយ​​ឱ្យ​ដឹង​​ពី​របៀប​ដែល​រុស្ស៊ីអាច​ដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ​ទៅ​ក្នុង​លំហ​អាកាស​ដោយ​វិធី​ផ្សេង​ៗ រួម​មាន​៖

១. មីស៊ីល​ផ្លោង​អន្តរទ្វីប ICBM ធុន​ធ្ងន់៖ រុស្ស៊ីអាច​ប្រើប្រាស់​ប្រព័ន្ធ​រ៉ុក្កែត​​កែប្រែរួច​ ស្រដៀងគ្នា​ទៅនឹង​ប្រព័ន្ធប្រើ​សម្រាប់​បាញ់​បង្ហោះ​ផ្កាយរណប ឬកម្មវិធីមីស៊ីល​បើកបរ​ដើរដោយថាមពលនុយក្លេអ៊ែរ Burevestnik ដើម្បី​បញ្ជូនបន្ទុកទៅកាន់​គន្លងផែនដី។

២. ផ្កាយ​រណប​គន្លង​​ផែនដី៖ ជំនួស​​ឱ្យ​គ្រាប់​បែក​ប្រពៃណី ឧបករណ៍​នុយក្លេអ៊ែរ​ អាច​​ត្រូវ​បាន​បញ្ចូល​​ទៅ​ក្នុង​​តួ​ផ្កាយរណប​​សកម្ម ឬ​ដាក់​ក្នុង​ក្នុង​គន្លង​ផែនដីពេល​ស្ងប់​ស្ងាត់​ ដោយ​​រង់ចាំ​ការ​ធ្វើ​​ឱ្យ​សកម្ម។

៣.​ ការ​បំផ្ទុះអាវុធ​នេះ​នៅក្នុងគន្លងផែនដីទាប​៖ ប្រទេសរុស្ស៊ីនឹង​បញ្ចេញ​ជីពចរ​វិទ្យុសកម្ម និងជីពចរអេឡិចត្រូម៉ាញ៉េ​ទិច(EMP) ដោយ​មិនរើស​ទី​តាំង​ឆ្លងកាត់លំហ៕​

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម