សេដ្ឋកិច្ច
លម៉ើក្រហមកំពុងហុចផលបណ្ដើរៗ ខណៈកសិកររំពឹងថាមានទីផ្សារល្អ
ម្ចាស់ចម្ការលម៉ើដែលស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានឱ្យដឹងថា លម៉ើក្រហម រួមទាំងលម៉ើនប្រភេទពូជផ្សេងៗទៀតក្នុងចម្ការរបស់លោកកំពុងតែហុចផលបណ្ដើរៗ ខណៈគាត់រំពឹងថាឆ្នាំនេះ ផ្លែលម៉ើកាន់តែមានទីផ្សារល្អ។

លោក គី ហាំង ជាម្ចាស់ចម្ការ «ល្មើ គីហាំង» ប្រាប់ កម្ពុជាថ្មី ថា ដំណាំលម៉ើនៅក្នុងចម្ការរបស់លោកកំពុងតែហុចផលបណ្ដើរៗហើយ ខណៈឆ្នាំនេះ លោករំពឹងថា ផ្លែលម៉ើក្រហម និងប្រភេទលម៉ើផ្សេងទៀតក្នុងចម្ការនឹងទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារល្អ។

ម្ចាស់ចម្ការរូបនេះ បានឱ្យដឹងទៀតថា ជាទូទៅលម៉ើនៅក្នុងចម្ការលោកច្រើនតែប្រមូលផលនៅចុងខែ ៧ ឬដើមខែ៨ ជារៀងរាល់ឆ្នាំ។ ជាក់ស្ដែងនៅក្នុងខែមិថុនានេះ លោកសង្កេតឃើញថា លម៉ើពូជខ្លះកំពុងតែហុចផលបណ្ដើរៗ ប៉ុន្តែពុំទាន់អាចថាដល់ពេលប្រមូលផលនោះឡើយ។
លោក គី ហាំង បានបញ្ជាក់ដែរថា ផ្លែលម៉ើកំពុងតែជាទីពេញនិយមសម្រាប់ប្រជាជនកម្ពុជា ពិសេសគឺភ្ញៀវទេសចរ ដ្បិតអីបច្ចុប្បន្នក៏សម្បូរកសិករក្នុងស្រុករបស់យើងដាក់ដាំច្រើនផងដែរ។
យ៉ាងណាមិញ ទាក់ទងនឹងតម្លៃ លម៉ើក្រហម និងពូជប៉ាហ៊ី នៅចម្ការបស់លោកកាលពីឆ្នាំមុន អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១៥ដុល្លារ ទៅ ២០ដុល្លារ ក្នុង១គីឡូក្រាម។ ចំណែកអតិថិជនវិញ ភាគច្រើនពួកគាត់អញ្ជើញមកដើរកម្សាន្តទិញដល់ចម្ការផ្ទាល់ និងខ្លះទៀតក៏បានកុម្ម៉ង់ទិញតាមរយៈអនឡាញយ៉ាងច្រើនកុះករផងដែរ។

ផ្លែលម៉ើ គឺជាប្រភេទផ្លែឈើដ៏សម្បូរសារធាតុចិញ្ចឹម និងផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាមិនត្រឹមតែជាប្រភពថាមពលដ៏រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការរំលាយអាហារ ការពារសុខភាពទូទៅ និងអាចជួយស្ត្រីមានផ្ទៃពោះបានយ៉ាងល្អទៀតផង។
គួរឱ្យដឹងថា ចម្ការលម៉ើរបស់លោក គី ហាំង ជាចម្ការលម៉ើមួយដែលមានទីតាំងស្ថិតនៅភូមិ កូនភ្នំខាងជើង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បច្ចុប្បន្នចម្ការលម៉ើរបស់កសិករូបនេះ មានដើមលម៉ើចំនួន ៤៥០ដើមក្នុងផ្ទៃដីសរុបជិត ២ហិកតា ដែលជាមធ្យម លម៉ើ១ដើម អាចប្រមូលផលបាន ៨០គីឡូក្រាម៕



អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត


