ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ដឹកនាំ ទូតកូរ៉េ ពិនិត្យទីតាំងបង្ក្រាប Online Scams និង ច្រកព្រំដែនអន្តរជាតិបាវិត
កាលពីរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ចាត់ឲ្យ លោក ម៉ែន អេង អភិបាលរងខេត្ត ដឹកនាំក្រុមការងារ និង អាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលជូន លោក គីម ឆាងយ៉ូង (Kim Chang-nyong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យផ្ទាល់ដល់ទីតាំងធ្លាប់បង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និង ច្រកព្រំដែនអន្តរជាតិបាវិត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។






លោក ម៉ែន អេង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក គីម ឆាងយ៉ូង និង គណៈប្រតិភូស្ថានទូតកូរ៉េ។ បន្ទាប់មក ភាគីទាំងពីរ បានបន្តចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពសន្តិសុខ ការគ្រប់គ្រងលំហូរឆ្លងដែន និង កិច្ចសហប្រតិបត្តិការនានា។






នៅក្នុងដំណើរចុះពិនិត្យជាក់ស្តែង លោកអភិបាលរងខេត្ត និង លោកឯកអគ្គរដ្ឋទូត រួមជាមួយកងកម្លាំងមានសមត្ថកិច្ច បានអញ្ជើញទៅពិនិត្យមើលអគារ និង ទីតាំងមួយចំនួនដែលធ្លាប់រងការបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត។ ការចុះពិនិត្យនេះ ដើម្បីបង្ហាញពីភាពម៉ឺងម៉ាត់ និង កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង ក្នុងការលុបបំបាត់រាល់បទល្មើសបច្ចេកវិទ្យាឆ្លងដែនខុសច្បាប់ ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ការពារសុវត្ថិភាពជូនដល់ជនបរទេសដែលមកវិនិយោគ និង ស្នាក់នៅក្នុងប្រទេសកម្ពុជា។






ជាទីបញ្ចប់ នៃដំណើរទស្សនកិច្ចនេះ លោក ម៉ែន អេង និង លោក គីម ឆាងយ៉ូង ព្រមទាំងគណៈប្រតិភូ និង មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បានអញ្ជើញទៅពិនិត្យច្រកព្រំដែនអន្តរជាតិបាវិត និង ថតរូបនៅបង្គោលព្រំដែន ដើម្បីទុកជាអនុស្សាវរីយ៍ និង បង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរផងដែរ៕
អត្ថបទ ៖ ភក្ដី




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


