សេដ្ឋកិច្ច
កម្ពុជា ចាប់ផ្ដើមផ្ដល់ឥណទានបៃតង មានទំហំដើមទុនជាង ១០០ លានដុល្លារ
កម្ពុជាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីហិរញ្ញប្បទានអាកាសធាតុ (CCFF) ថ្នាក់ជាតិដំបូងគេនៅអាស៊ី សម្រាប់វិស័យឯកជន ជាមួយនឹងដើមទុន ១០៩ លានដុល្លារ ដើម្បីចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ការប្រកាសចាប់ផ្តើមហិរញ្ញប្បទានអាកាសធាតុត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ២០២៦ ដោយទទួលបានមូលនិធិគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) មានទំហំទឹកប្រាក់ប្រមាណ ១០៩ លានដុល្លារ ក្នុងនោះឥណទានចំនួន ៥០ លានដុល្លារ និងជំនួយបច្ចេកទេសចំនួន ៥ លានដុល្លារ ត្រូវបានផ្តល់ដោយមូលនិធិ GCF ហើយហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារ បានផ្តល់ដោយដៃគូហិរញ្ញប្បទាននានា ដែលរួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក កៅ ថាច អគ្គនាយកធនាគារ ARDB មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុ សំដៅលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអាជីវកម្មបៃតងនៅកម្ពុជា ដែលជាការបោះជំហានទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជា ដែលថាយើងនឹងធ្វើឱ្យមានអព្យាក្រឹតកាបូន។

លោក កៅ ថាច បន្ថែមថា៖ «នៅតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូល មានតែកម្ពុជាទេ ដែលអាចចូលទៅយកថវិកាពីមូលនិធិគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈធនាគារអភិវឌ្ឍន៍កូរ៉េ (KDB)»។
លោកយល់ឃើញថា ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ចាប់ផ្ដើមផ្លាស់ប្ដូរទម្រង់ម្ដងបន្តិចៗ និងឈានទៅដល់ថ្ងៃណាមួយវាទៅរកសេដ្ឋកិច្ចបៃតងជាមិនខាន នៅថ្ងៃអនាគត ដោយសារតែវាមានបញ្ហាច្រើនដែលកើតឡើង ជាពិសេសពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។
លោក ឆេង គឹមស៊ុន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុ (CCFF) ជាគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រ និងជាការបោះជំហានមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកៀរគរប្រភពហិរញ្ញប្បទាន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

កម្មវិធីហិរញ្ញប្បទានអាកាសធាតុ (CCFF) បង្កើតឡើងក្នុងគោលបំណងពង្រីកទំហំវិនិយោគលើវិស័យអាទិភាពនានា ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទានរយៈពេលវែង និងទាក់ទាញការវិនិយោគបន្ថែមពីវិស័យឯកជន។
លោក រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការកម្មវិធីហិរញ្ញប្បទានអាកាសធាតុ (CCFF) នៅថ្ងៃនេះ ស្ថិតក្នុងបរិបទសមស្រប និងមានសារសំខាន់ ខណៈពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


