Connect with us

ព័ត៌មានជាតិ

ការិយាល័យច្រកចេញ-ចូលតែមួយ ថ្នាក់មូលដ្ឋានបន្ថែមសេវាតាមប្រព័ន្ធឌីជីថល ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ

បានផុស

នៅ

ការបម្រើសេវាតាមប្រព័ន្ធឌីជីថលនៅថ្នាក់មូលដ្ឋាន នៅការិយាល័យច្រកចេញចូលតែមួយ កាន់តែផ្តល់ភាពងាយស្រួលខ្ពស់សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួន ស្របយុគ្គសម័យសង្គមជាតិកំពុងមានការអភិវឌ្ឍន៍ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ាម ម៉េងអ៊ុង ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំពីសំណាក់ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បច្ចុប្បន្ននេះសេវាសាធារណៈ នៅថ្នាក់រដ្ឋបាលខណ្ឌគឺ មាន១៧វិស័យ ប៉ុន្តែក្នុងនោះ មាន០៣វិស័យហើយ ដែលត្រូវដាក់ឲ្យដំណើរការលើប្រព័ន្ធឌីជីថល រួមមានវិស័យទេសចរណ៍ , អាត្រានុកូលដ្ឋាន និងនីត្យានុកូលកម្ម ដែលជាសេវាដែលមានចំនួនពលរដ្ឋមកធ្វើក្នុងចំនួនច្រើនមួយ ហើយក៏ជាការធ្វើទំនើបកម្មស្របទៅតាមគោលនយោបាយដឹកនាំរបស់សម្តេចធិបតី ប្រមុខថ្នាក់ដឹកនាំតាមរយៈក្រសួងមហាផ្ទៃផងដែរ។

លោក ស៊ាម ម៉េងអ៊ុង ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌដូនពេញ

លោកប្រធានការិយាល័យ បន្ថែមថា ក្រុមមន្ត្រី នៃការិយាល័យច្រក បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការណែនាំ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយទៅកាន់ពលរដ្ឋ ដើម្បីអាចទទួលសេវាបានកាន់តែងាយស្រួលបំផុត ជាជាងការចំណាយពេលវេលាមកធ្វើសេវាដោយផ្ទាល់ និងត្រូវចំណាយពេល។

ពលរដ្ឋ ដែលបានយកទទួលសេវាផ្ទាល់ និងតាមប្រព័ន្ធ online ក៏បានសម្តែងនូវក្តីរីករាយចំពោះការផ្តល់សេវាប្រកបដោយភាពច្បាស់លាស់ លឿនរហ័ស ពិសេសការទទួលសួរនាំព័ត៌មាន នៃការបំពេញឯកសារ ដោយសុជីវធម៌ សីលធម៌ និងភាពរ៉ាក់ទាក់ជាមួយពលរដ្ឋ ដោយមិនមានប្រកាន់និន្នាការ។

គួរបញ្ជាក់ថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែជម្រុញខ្ពស់ដល់មន្ត្រីនៅតាមថ្នាក់រដ្ឋបាលក្រោមជាតិ ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការធ្វើសេវាជូនពលរដ្ឋ ដោយមិនត្រូវខ្ជះខ្ជាយក្នុងការផ្តល់ឯកសារ ដែលជាកត្តាធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ព្រោះតែការយឺតយ៉ាវលើការបំពេញការងាររបស់មន្ត្រីនោះឡើយ៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម