ព័ត៌មានជាតិ
អាមេរិកបន្តជំរុញឱ្យកម្ពុជា និងថៃ អនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព និងស្វែងរកតុចរចា
សហរដ្ឋអាមេរិក នៅតែរក្សាជំហរគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពរវាងកម្ពុជា និងថៃ តាមរយៈការជំរុញឱ្យភាគីទាំងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាពដែលមានស្រាប់ និងដោះស្រាយជម្លោះតាមរយៈយន្តការទ្វេភាគី។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់អាមេរិក កាលពីថ្ងៃអង្គារ ទី១៦ កន្លងទៅ។

លោក Benjamin Chiang ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីងតោន នៅតែមានការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងបទឈប់បាញ់ ដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ២០២៥។
លោកបានបញ្ជាក់ថា៖ «ភាគីទាំង២ គួរតែបន្តអនុវត្តន៍កិច្ចព្រមព្រៀងនេះ និងវិលទៅរកយន្តការទ្វេភាគីវិញ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នា»។
ការលើកឡើងរបស់លោក បានកើតឡើង ស្របពេលដែលកម្ពុជា កំពុងតែព្យាយាមប្រើយន្តការការទូតដើម្បីកាត់បន្ថយភាពតានតឹងតាមបន្ទាត់ព្រំដែន ក្រោយពីការប៉ះទង្គិចគ្នាដោយអាវុធកាលពីឆ្នាំមុន បានធ្វើឱ្យពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ ត្រូវរត់ភៀសសឹក។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណ៍យ៍ និងទូរគមនាគមន៍ បានស្វាគមន៍ការគាំទ្ររបស់សហរដ្ឋអាមេរិក ដោយលោកបានសម្តែងនូវការកោតសរសើរចំពោះតួនាទីរបស់អាមេរិក ក្នុងការសម្របសម្រួលឱ្យមានការចរចាសន្តិភាព និងបទឈប់បាញ់។
ទោះបីជាយ៉ាងណា បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់នេះក៏ដោយ ប៉ុន្តែ កម្ពុជា បានបញ្ជាក់ថា ថៃមិនបានបង្ហាញពីការប្តេជ្ញាចិត្តអនុវត្តន៍តាមទាំងស្រុងឡើយ តាមរយៈការនៅតែរក្សាវត្តមានយោធារបស់ខ្លួន និងកាន់កាប់ទីតាំងផ្សេងៗដោយខុសច្បាប់ ក្នុងតំបន់ជម្លោះ។
រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់ ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន នៅតាមទីតាំងនានា ក្នុងខេត្តព្រះវិហារ និងឧត្តមានជ័យ។
មិនត្រឹមតែប៉ុណ្ណោះ គណៈកម្មការចម្រុះព្រំដែនកម្ពុជា ក៏បានផ្ញើកំណត់ទូតជាថ្មីស្នើឱ្យថៃបញ្ជូនក្រុមវាស់វែងចម្រុះរបស់ខ្លួនដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងឱ្យបានឆាប់ បន្ទាប់ពីថៃបានប្រើលេសពន្យារពេលក្រុមការងាររបស់ខ្លួន ចុះមកវាស់វែងជាច្រើនលើក។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរតវ៉ាប្រឆាំងនឹងសកម្មភាព ឈ្លានពានទឹកដីដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបំពានលើបូរណភាពទឹកដីកម្ពុជា ហើយកម្ពុជាក៏មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមក បច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានេះ លោក Chiang បានបញ្ជាក់ថា ការបន្តការអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាព និងការចរចាទ្វេភាគី ពិតជាសំខាន់ណាស់ក្នុងការរក្សាបាននូវស្ថិរភាពយូរអង្វែង តាមបន្ទាត់ព្រំដែន៕
បកប្រែពីអត្ថបទដើម KPT English: U.S. Urges Cambodia and Thailand to Uphold Peace Accord, Resume Dialogue
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត


