Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដី ជម្រៅរាក់ វាយប្រហារភាគខាងលិច ប្រទេសថៃ

បានផុស

នៅ

ប្រទេសថៃ បានជួបគ្រោះរញ្ជួយដីកម្រិតស្រាល ជាមួយជម្រៅរាក់ វាយប្រហារខេត្តភាគខាងលិច ប៉ុន្តែភ្លាមៗ មិនមានសេចក្តីរាយការណ៍ អំពីជនរងគ្រោះ ទេ។

តាមការផ្សាយរបស់ Amarin, រញ្ជួយដីនេះ មានកម្រិតត្រឹម ២.៦រ៉ិចទ័រប៉ុណ្ណោះ វាយប្រហារខេត្ត Tak នាវេលាម៉ោង ៤:៣២ នាទី ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦។

វាមានជម្រៅ ១គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល ស្ថិតនៅក្នុងឃុំ Mae Kasa នៃស្រុក Mae Sot។

ដ្បិតថាមានកម្រិតស្រាល ប៉ុន្តែឥទ្ធិពលនៃគ្រោះធម្មជាតិនេះ ក៏ធ្វើឲ្យរង្គើ ដល់តំបន់ជាច្រើន នៅក្បែរចំណុចកណ្តាល ហើយក៏មានសេចក្តីរាយការណ៍ អំពីការខូចខាតមួយចំនួន ផងដែរ។

កាលពីដើមសប្តាហ៍នេះ ភាគខាងលិចប្រទេសថៃ ក៏រង្គើ​ដែរ ប៉ុន្តែដោយសារតែឥទ្ធិពលនៃគ្រោះរញ្ជួយដី មានចំណុចកណ្តាលនៅប្រទេសមីយ៉ាន់ម៉ា ប៉ុណ្ណោះ។

រញ្ជួយដីនោះ​ កើតឡើងនៅម៉ោង ៣:០៧ នាទី ទៀបភ្លឺ មានជម្រៅ ៥គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល មានចម្ងាយប្រហែល ៦២គីឡូម៉ែត្រ ពីខេត្ត Mae Hong Son។

ផ្នែកត្រួតពិនិត្យការរញ្ជួយដី នៃនាយកដ្ឋានឧតុនិយមថៃ ប្រកាសថា ឥទ្ធិពលនៃគ្រោះធម្មជាតិនោះ ធ្វើឲ្យរង្គើដល់ស្រុក Pai និង Pang Mapha នៃខេត្ត Mae Hong Son និងស្រុក Kalayaniwattana, Mae Rim និងស្រុក Mueang នៃខេត្ត Chiang Mai៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម