Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេង​មាស​ក្នុង​ស្រុក​ លក់ចេញ ​៥២៤០ ​មួយ​តម្លឹង​ នៅថ្ងៃនេះ

បានផុស

នៅ

តម្លៃហាងឆេងមាសក្នុងស្រុក​លក់ចេញ ​៥២៤០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង​គិតត្រឹមម៉ោង​ ៩ ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ ទី ១៨ មិថុនា ២០២៦នេះ ​ខណៈអាជីវករថា ​សកម្មភាព​ទិញ-លក់មាស ហាក់ស្ងប់ស្ងាត់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន ​PP Link securities មានប្រសាសន៍ថា​ កម្រិត​នៃ​ការ​កើន​ឡើងនៃតម្លៃហាងឆេងមាស​នឹង​ទៅ​តាម​ដំណាក់កាល។​

​លោក ឡុង សំណាង ​បញ្ជាក់​ថា៖ «ក្នុងស្ថានភាពនេះ ​សេដ្ឋកិច្ចអាមេរិកល្អច្រើន​ពាក់ព័ន្ធនឹង​កំណើន​ការងារ ​ចំណូលមធ្យម​ក្នុងមួយម៉ោង ​ពាក់ព័ន្ធជាមួយ​នឹងអត្រា​អ្នកអត់មានការងារធ្វើ ​ឬក៏ព័ត៌​មាន​ទំនិញផ្សេងៗសុទ្ធ តែ​ល្អៗច្រើន ​ព័ត៌មានល្អៗទាំងអស់ហ្នឹង វារុញច្រានឱ្យប្រាក់ដុល្លារល្អ ពេល​ដែល​ដុល្លារល្អតម្លៃហាង​ឆេងមាស នឹងមានការធ្លាក់ចុះ អញ្ចឹងហើយវាអត់ទាន់អាចឡើងទៅដល់ ៦ ពាន់ ឬ ៥ ពាន់ក្រាស់ ក្នុងពេលឆាប់ៗ​ទេ ​វាទៅតាមដំណាក់កាល»។​

​អាជីវករលក់មាស​បញ្ជាក់ថា ​សកម្មភាពទិញ-​ហាក់ស្ងប់ស្ងាត់នៅមួយរយៈពេលកន្លងមកនេះ​ ដោយសារតម្លៃហាងឆេង​មាស​ប្រែប្រួលឡើងចុះ​លឿន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម