កីឡា
៣ ចំណុចគួរដឹង ពី ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានលេងវគ្គចែកពូលពាន AFC2
ការប្រកួតពាន AFC Champions League Two រដូវកាល ២០២៦-២០២៧ បានកំណត់ជាផ្លូវការហើយ ដោយមានក្លិបតំណាង កម្ពុជា ២ ក្រុមគឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងត្រូវចូលលេងវគ្គចែកពូលដោយស្វ័យប្រវត្តិតែម្តង។

ដើមឡើយ សហព័ន្ធបាល់ទាត់ទ្វីប អាស៊ី (AFC) បានកំណត់កៅអីឱ្យ កម្ពុជា តែ ១ កៅអីកន្លះប៉ុណ្ណោះក្នុងពាន AFC2 ដែលមានន័យ ថា ក្រុមជើងឯកលីគទទួលបាន ១ កៅអីនៅវគ្គចែកពូល និងក្រុមលេខ ២ ក្នុងលីគត្រូវប្រកួតជម្រុះ playoff។
ទោះបីជាយ៉ាងណា ព័ត៌មានចុងក្រោយ គឺ ភ្នំពេញក្រោន ដែលជាក្រុមលេខ ២ ក្នុងលីគកំពូលកម្ពុជា ទទួលបានកៅអីចូលលេងវគ្គចែកពូលដោយស្វ័យប្រវត្តិដូចក្រុមជើងឯកលីគ ព្រះខ័នរាជស្វាយរៀង ដែរ។

ប្រការនេះ បានជះសមិទ្ធផលវិជ្ជមានជាច្រើនសម្រាប់ក្រុមបាល់ទាត់ទាំង ២ ក៏ដូចជាបាល់ទាត់កម្ពុជាទាំងមូល។ ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយករឿងរ៉ាវ ៣ ចំណុច ដែលអ្នកគាំទ្រគួរដឹងអំពីក្រុម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានលេងវគ្គចែកពូលពាន AFC2 រដូវកាល ២០២៦-២០២៧ ខាងមុខ៖
ទី១. នេះគឺជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ កម្ពុជា ដែលមានក្លិបចំនួន ២ បានចូលលេងវគ្គចែកពូលពាន AFC Champions League Two។ កន្លងមក កម្ពុជា ធ្លាប់មានតែក្លិប ២ បានលេងនៅក្នុងពានកម្រិតទី ៣ AFC Challenge League ប៉ុណ្ណោះ ខណៈនៅក្នុងពាន AFC2 ពុំធ្លាប់មាននោះទេ។
កាលពីឆ្នាំ ២០២១ មានក្លិប កម្ពុជា ២ គឺបឹងកេត និងវិសាខា ធ្លាប់ទទួលបានកៅអីចូលវគ្គចែកពូលពាន AFC2 នេះដែរ ដែលពេលនោះប្រើឈ្មោះ AFC Cup ប៉ុន្តែត្រូវបានរំសាយទៅវិញ ដោយសារវិបត្តិជម្ងឺកូវីដ១៩។
ទី ២. ការឈានចូលមកដល់វគ្គចែកពូលទាំង ២ ក្លិបបែបនេះ បានផ្តល់នូវរឿងល្អមួយទៀត គឺប្រាក់រង្វាន់។ ប្រាក់រង្វាន់នៅក្នុងពាន AFC2 គឺច្រើនជាងប្រាក់រង្វាន់នៅក្នុងពាន AFC3។ គ្រាន់តែគិតនៅវគ្គចែកពូលនេះ ក្នុងមួយក្រុមទទួលបានទឹកប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិក។ ដូច្នេះ បើបូកក្លិបកម្ពុជាទាំង ២ ចូលគ្នា គឺទទួលបានសរុបចំនួន ៦០ ម៉ឺនដុល្លារទៅហើយ។

ទី ៣. លីគបាល់ទាត់ កម្ពុជា នឹងទទួលបានចំណាត់ថ្នាក់កាន់តែល្អប្រសើរនៅក្នុងចំណាត់ថ្នាក់ក្លិប AFC។ ការគិតចំណាត់ថ្នាក់ក្លិបនៅក្នុង AFC គឺបានបែងចែកច្បាស់លាស់ទៅតាមកម្រិតពាន និងកម្រិតវគ្គនីមួយៗនៅក្នុងការប្រកួត។ ប្រការនេះ មានន័យ ថា លីគកម្ពុជានឹងទទួលបានពិន្ទុកាន់តែច្រើនជាងឆ្នាំមុនៗ ប្រសិនបើក្លិប ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន រកជ័យជម្នះបានច្រើននៅក្នុងវគ្គចែកពូល។
តាមបទបញ្ញត្តិរបស់ AFC បានឱ្យដឹង ថា ក្រុម ដែលឈ្នះនៅក្នុងវគ្គចែកពូលពាន AFC 2 នឹងទទួលបាន ៣ ពិន្ទុ ហើយបើស្មើនឹងទទួលបាន ០.៦៦៦ ពិន្ទុ។ ក្រឡេកទៅមើលពាន AFC3 ដែលក្លិប កម្ពុជា បានលេងកាលពីរដូវកាលមុនវិញ គឺបានពិន្ទុតិចជាង។ ក្នុងករណីឈ្នះ ទទួលបាន ១.៥ ពិន្ទុ ហើយបើស្មើទទួលបាន ០.៥ ពិន្ទុ។
បច្ចុប្បន្នលីគ កម្ពុជា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ក្នុងតំបន់ អាស៊ីខាងកើត។ នេះជាចំណាត់ថ្នាក់មួយដ៏ល្អ បន្ទាប់ពីក្លិប ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន រួមចំណែកធ្វើបានល្អនៅក្នុងពាន AFC3 នា ២ រដូវកាលកន្លងមក។ ដូច្នេះ ប្រសើបើរដូវកាលខាងមុខ ក្រុមទាំង ២ បន្តធ្វើបានល្អទៀត នឹងធ្វើឱ្យចំណាត់ថ្នាក់លីគកម្ពុជាកាន់តែឡើងខ្ពស់ជាងនេះបន្ថែមទៀត៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


