ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រកាសប្រើយុទ្ធសាស្ត្រ «វាយមុន» លែងអង្គុយរង់ចាំឱ្យរុស្ស៊ីវាយប្រហារទៀតឡើយ
សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី បានឈានចូលដល់ដំណាក់កាលក្តៅគគុកថ្មីមួយទៀតហើយ ដោយកាលពីល្ងាចថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសក្ដែងៗថា កងទ័ពរបស់លោកនឹងមិនអង្គុយចាំរងការវាយប្រហារទៀតឡើយ គឺនឹងបើកការវាយប្រហារមុនតែម្តង ទៅលើគ្រប់ទីតាំង និងរោងចក្រទាំងឡាយណា ដែលរុស្ស៊ីកំពុងប្រើប្រាស់ ដើម្បីបម្រើឱ្យសង្រ្គាម។

តាមការផ្សាយរបស់រ៉យទ័រ លោក ហ្សេលេនស្គី បានចេញបញ្ជាផ្ទាល់មាត់ទៅកាន់ខាងទីភ្នាក់ងារចារកម្ម និងកងទ័ពអ៊ុយក្រែន ឱ្យស្វែងរក និងកម្ទេចគោលដៅផ្គត់ផ្គង់សង្រ្គាមរបស់រុស្ស៊ីឱ្យទាន់ពេលវេលា។ ផែនការបុកចំចំណុចខ្សោយផ្នែកថាមពលនេះ គឺធ្វើឡើងក្នុងគោលបំណងធំតែមួយគត់ គឺចង់គាបសង្កត់ និងបង្ខំឱ្យទីក្រុងមូស្គូគ្មានជម្រើស ក្រៅពីព្រមព្រៀងចូលតុចរចា ដើម្បីបញ្ចប់សង្រ្គាម។
គ្រាន់តែនៅក្នុងថ្ងៃពុធនោះភ្លាម ដ្រូនរបស់អ៊ុយក្រែន បានហោះទៅកាត់ផ្តាច់ចរន្តអគ្គិសនីឡើងងងឹតឈឹងពេញទីក្រុងធំជាងគេនៅតំបន់គ្រីមៀ ដែលជាទឹកដីអ៊ុយក្រែន ប៉ុន្តែត្រូវបានរុស្ស៊ីកាត់យកទៅគ្រប់គ្រង។ មិនត្រឹមតែប៉ុណ្ណោះ ដ្រូនរបស់អ៊ុយក្រែន ក៏បានហោះចូលទៅបំផ្លាញគោលដៅសំខាន់ៗជាច្រើនទៀតនៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសរុស្ស៊ីផងដែរ។ ការណ៍នេះ បានធ្វើឱ្យវិបត្តិអត់ប្រេងនៅក្នុងប្រទេសរុស្ស៊ីកាន់តែធ្លាក់ដុនដាបខ្លាំងឡើងៗ ព្រោះតែអ៊ុយក្រែននៅតែបន្តយុទ្ធនាការតាមកម្ទេចរោងចក្រចម្រាញ់ប្រេង និងប្រភពថាមពលរបស់រុស្ស៊ីមិនដកដៃទាល់តែសោះ។
ការខូចខាតធ្ងន់ធ្ងរជាងគេ គឺបានធ្លាក់ទៅលើរោងចក្រចម្រាញ់ប្រេងដ៏ធំមួយ នៅក្នុងទីក្រុងមូស្គូផ្ទាល់តែម្តង។ ប្រភពពីខាងផ្នែកឧស្សាហកម្មប្រេង បានបង្ហើបឱ្យដឹងថា រោងចក្រនេះរងការខូចខាតដំណំខ្លាំងណាស់ ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន រហូតដល់ត្រូវបង្ខំចិត្តបិទទ្វារឈប់ដំណើរការយ៉ាងហោចណាស់ក៏កន្លះឆ្នាំដែរ។ បញ្ហានេះ កំពុងតែធ្វើឱ្យរុស្ស៊ីឈឺក្បាលយ៉ាងខ្លាំង ក្នុងការដោះស្រាយវិបត្តិអត់ប្រេងឥន្ធនៈប្រើប្រាស់ នៅក្នុងប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតនៅលើពិភពលោកមួយនេះ។
ជាធម្មតា រុស្ស៊ីកម្រនឹងបង្ហាញរឿងរ៉ាវមិនល្អនៅក្នុងប្រទេសខ្លួនណាស់ ប៉ុន្តែតាមទិន្នន័យផ្លូវការដ៏កម្រមួយដែលទើបតែលេចឮកាលពីថ្ងៃពុធ បានបង្ហាញថា ការផលិតប្រេងឥន្ធនៈ និងធ្យូងថ្មរបស់រុស្ស៊ី បានធ្លាក់ចុះរហូតដល់ទៅ ១៣,៥ភាគរយ នៅក្នុងខែឧសភា បើធៀបទៅនឹងឆ្នាំមុន ដែលវាជាការធ្លាក់ចុះយ៉ាងគំហុកនឹកស្មានមិនដល់។
គួររំលឹកផងដែរថា រុស្ស៊ីគឺជាអ្នកផលិតប្រេងធំជាងគេលំដាប់ទីបីនៅលើពិភពលោក ប៉ុន្តែចាប់តាំងពីពួកគេបានបើកការវាយលុកចូលលុកលុយប្រទេសអ៊ុយក្រែនពេញទំហឹងកាលពីឆ្នាំ២០២២ មក ទីក្រុងមូស្គូបានសម្រេចចិត្តលាក់បាំង និងឈប់ផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលទាក់ទងនឹងការផលិត និងការនាំចេញប្រេងរបស់ខ្លួន ដើម្បីកុំឱ្យពិភពលោកដឹងពីចំណុចខ្សោយរបស់ខ្លួន៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២២ ម៉ោង agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


