Connect with us

កីឡា

ព្រឹក​នេះ World Cup 2026 រក​ឃើញ ១៣ ក្រុម​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ

បានផុស

នៅ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ ២០២៦ មាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចំនួន ១៣ បាន​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup 2026។

ក្រុម អាហ្វ្រិក​ខាង​ត្បូង អបរ​ជ័យជម្នះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពូល A

  • ម្ចាស់​ផ្ទះ ម៉ិកស៊ិក បាន​ឡើង​វគ្គ ៣២ ក្រុម ក្រោយរក​បាន ៩ ពិន្ទុ​ពេញ ឈរ​លេខ ១​ ក្នុង​ពូល A ​ពី​ការ​ឈ្នះ អាហ្វ្រិកខាងត្បូង ២-០, ឈ្នះ កូរ៉េខាង​ត្បូង ១-០ និង ឆែក ៣-០។
  • អាហ្វ្រិក​ខាងត្បូង បាន​ឡើង​វគ្គ ៣២ ក្រុម ក្រោយរក​បាន ៤ ពិន្ទុ ពី​ការ​ឈ្នះ កូរ៉េ​ខាង​ត្បូង ១-០, ស្មើ ឆែក ១-១ និង​ចាញ់ ម៉ិកស៊ិក ២-០។

ពូល B

  • ស្វីស​ បាន​ឡើង​វគ្គ ៣២ ក្រុម ក្រោយ​ រក​បាន ៧ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការ​ស្មើ កាតា ១-១, ឈ្នះ ប៊ូស្នៀ ៤-១ និង​ ឈ្នះកាណាដា ២-១។
  • ម្ចាស់​ផ្ទះ កាណាដា បាន​ឡើង​វគ្គ ៣២ ក្រុម ក្រោយ​ រក​បាន ៤ ពិន្ទុ ឈរ​​លេខ ២ ក្នុង​ពូល ពី​ការ​ស្មើ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និង​ចាញ់ ស្វីស ២-១។

ពូល C

  • ប្រេស៊ីល បាន​ឡើង​វគ្គ ៣២ ក្រុម ក្រោយ រក​បាន ៧ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និង​ឈ្នះស្កុតឡែន ៣-០។
  • ម៉ារ៉ុក បាន​ឡើង​វគ្គ ៣២ ក្រុម ក្រោយ រក​បាន ៧ ពិន្ទុ ឈរ​លេខ ២ ក្នុង​ពូល ពី​ការ​ស្មើ ប្រេស៊ីល ១-១, ឈ្នះ ស្កុតឡែន ១-០ និង​ឈ្នះ ហៃ​ទី ៤-២។

ពូល D

  • ម្ចាស់​ផ្ទះ​ សហរដ្ឋអាមេរិក បាន​ឡើង​វគ្គ ៣២ ក្រុម​ ក្រោយរក​បាន ៦​ពិន្ទុ​ពេញ ឈរ​លេខ ១ ពី​ការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និង​ឈ្នះ អូស្ត្រាលី ២-០

ពូល E

  • អាល្លឺម៉ង់ បាន​ឡើង​វគ្គ ៣២ ក្រុម ក្រោយរក​បាន ៦ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល​ ពី​ការ​ឈ្នះ ការ៉ាសៅ ៧-១ និង ឈ្នះ កូតឌីវ័រ ២-១។

ពូល F
ពូល G
ពូល H

ពូល I

  • បារាំង បាន​ឡើង​វគ្គ ៣២ ក្រុម ក្រោយ​ រក​បាន ៦ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការ​ឈ្នះ សេណេហ្គាល់ ៣-១ និង​ឈ្នះ អ៉ីរ៉ាក់ ៣-០
  • ន័រវែស បាន​ឡើង​វគ្គ ៣២ ក្រុម​ ក្រោយ​រក​បាន ៦ ពិន្ទុ ឈរ​លេខ ២ ក្នុង​ពូល ពី​ការឈ្នះ អ៉ីរ៉ាក់ ៤-១ និង​ឈ្នះ សេណេហ្គាល់ ៣-២

ពូល J

  • អាហ្សង់​ទីន បាន​ឡើង​វគ្គ ៣២ ក្រុម ក្រោយរកបាន ៦ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការឈ្នះ អាល់ហ៊្សេរី ៣-០ និង​ឈ្នះ អូទ្រីស ២-០។

ពូល K

  • កូឡុំប៊ី ​បាន​ឡើង​វគ្គ ៣២ ក្រុម ក្រោយ​រក​បាន ៦ ពិន្ទុ ឈរលេខ ១ ក្នុង​ពូល ពី​ការឈ្នះ អ៊ុយបេគីស្ថាន ៣-១ និង​ឈ្នះ កុងហ្គោ ១-០។

ពូល L

ក្រុម​លេខ ៣ ល្អ​បំផុត

  • ប៊ូស្នី បាន​ឡើង​ក្នុង​នាម​ជា​ក្រុម​លេខ ៣ ល្អ ប្រចាំ​ពូល B
កីឡាករម៉ារ៉ុក អបអរ​ជ័យជម្នះ
ក្រុម ន័រវែស អបអរ​ជ័យជម្នះ
ក្រុម​ដែល​បាន​ឡើង​ទាំង ១៣

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម