Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ជំរុញ គ្រប់អង្គភាព ខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ

បានផុស

នៅ

លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជំរុញឲ្យគ្រប់មន្ទីរ អង្គភាព និង រដ្ឋបាលក្រុង-ស្រុក បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនការទទួលខុសត្រូវក្នុងការបំពេញការងារ ព្រមទាំងខិតខំលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះ ក្នុងឱកាស លោក ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី ១ និង លើកទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តស្វាយរៀង ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន និង ដាក់ចេញនូវទិសដៅអនុវត្តការងារបន្តឲ្យកាន់តែមានប្រសិទ្ធភាព នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នេះ។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ទាំង ៨ កងកម្លាំងគ្រប់ប្រភេទ ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។

នាឱកាសនោះ លោក ប៉េង ពោធិ៍សា បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលរួមសហការគ្នាយ៉ាងសកម្មក្នុងការបំពេញភារកិច្ច និង អនុវត្តកម្មវិធីការងារនានា សម្រេចបានលទ្ធផលល្អប្រសើរក្នុងរយៈពេលឆមាសទី ១ ឆ្នាំ ២០២៦។

ជាមួយគ្នានេះ កិច្ចប្រជុំ ក៏បានពិភាក្សា និង ដាក់ចេញនូវទិសដៅការងារសំខាន់ៗ សម្រាប់ឆមាសទី ២ ឆ្នាំ ២០២៦ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវារដ្ឋបាល និង ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និង មានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំ បានប្រព្រឹត្តទៅក្នុងបរិយាកាសយកចិត្តទុកដាក់ខ្ពស់ និង ទទួលបានការចូលរួមផ្តល់យោបល់យ៉ាងផុលផុសពីសំណាក់អង្គប្រជុំ ដើម្បីរួមចំណែកសម្រេចឲ្យបាននូវគោលដៅការងារដែលបានដាក់ចេញសម្រាប់ឆមាសទី ២ ឆ្នាំ ២០២៦៕
អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម