ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ប្រធានាធិបតី លីបង់ ខឹងសម្បារ អ៊ីរ៉ង់ ទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយ អ៊ីស្រាអែល ?
ទោះបីជាមានការព្រមព្រៀងបទឈប់បាញ់ជាបន្តបន្ទាប់ ដើម្បីបញ្ចប់សង្គ្រាមដ៏បំផ្លិចបំផ្លាញរវាងកងទ័ពអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡា ក៏ដោយ ក៏ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun) បានសម្តែងការខឹងសម្បារ និងរិះគន់អ៊ីរ៉ង់យ៉ាងខ្លាំងៗជាសាធារណៈ។

យ៉ាងណា ចំពោះមូលហេតុចម្បងដែលធ្វើឲ្យថ្នាក់ដឹកនាំកំពូលរបស់លីបង់មិនពេញចិត្តនឹងទីក្រុងតេហេរ៉ង់ គឺការដែលអ៊ីរ៉ង់បានប្រើប្រាស់ទឹកដី និងអាយុជីវិតប្រជាជនលីបង់ធ្វើជា «ឈ្នាន់ ឬកូនអុកសម្រាប់ចរចា» ជាមួយអាមេរិក ដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយផ្ទាល់ខ្លួនរបស់អ៊ីរ៉ង់ ព្រមទាំងការលូកដៃចូលកិច្ចការផ្ទៃក្នុងដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិលីបង់យ៉ាងធ្ងន់ធ្ងរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Anadolu Agency ភាពតានតឹងបានកើនឡើងកម្តៅ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ ដោយក្នុងនោះមានការដាក់បញ្ចូលលក្ខខណ្ឌបទឈប់បាញ់នៅលីបង់ជាអាទិភាពមួយ។ ការណ៍ដែលអ៊ីរ៉ង់យកបញ្ហារបស់លីបង់ទៅជជែកដេញដោល និងសម្រេចជំនួសមុខរដ្ឋាភិបាលស្របច្បាប់នៅទីក្រុងបេរូត បានធ្វើឲ្យលោក អាអូន ចេញមុខមកប្រកាសក្តៅៗថា លីបង់ជាប្រទេសមានអធិបតេយ្យភាពពេញលេញ ដូច្នេះគ្មានប្រទេសណាផ្សេងមានសិទ្ធិមកធ្វើជាតំណាង ឬចរចាជំនួសមុខឲ្យប្រជាជាតិលីបង់នោះឡើយ។
រដ្ឋាភិបាលលីបង់បានព្យាយាមទាមទារអំណាចសម្រេចចិត្ត និងស្វែងរកសន្តិភាពតាមរយៈការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែលនៅទីក្រុងវ៉ាស៊ីនតោន ដែលបច្ចុប្បន្នឈានដល់ជុំទី៥ ហើយ។ ប៉ុន្តែឥទ្ធិពល និងការបញ្ជាពីក្រោយខ្នងរបស់អ៊ីរ៉ង់មកលើក្រុមហេសបូឡា បានក្លាយជាឧបសគ្គដ៏ធំ ដែលធ្វើឲ្យរដ្ឋលីបង់មិនអាចគ្រប់គ្រងសន្តិសុខទូទាំងប្រទេសបាន ខណៈដែលប្រជាជនលីបង់ជាង ៤ពាន់នាក់បានបាត់បង់ជីវិត និងរាប់សែននាក់ត្រូវផ្លាស់ទីលំនៅ ដោយសារតែសង្គ្រាមដែលកកើតឡើងពីជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
បន្ថែមពីលើនេះ របាយការណ៍ពី Arab News បានរាយការណ៍ថា លោក អាអូន បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការរំលាយ «អាណាព្យាបាលបរទេស» និងការជ្រៀតជ្រែកទាំងឡាយ ដោយលោកដៅសម្តៅចំៗទៅលើអ៊ីរ៉ង់ ដែលតែងតែផ្តល់ជំនួយយោធា និងថវិកាទៅឲ្យក្រុមហេសបូឡា។
ប្រធានាធិបតីរូបនេះយល់ឃើញថា បទឈប់បាញ់ដែលកើតចេញពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ គឺគ្រាន់តែជាការផ្តល់ដង្ហើម និងពង្រឹងអំណាចឲ្យក្រុមហេសបូឡា បន្តសកម្មភាពរឹងទទឹងមិនព្រមរំសាយអាវុធក្រោមរដ្ឋអំណាចកណ្តាល ដែលវាកាន់តែធ្វើឲ្យយុទ្ធសាស្ត្រពង្រាយកងទ័ពជាតិលីបង់ទៅកាន់តំបន់ភាគខាងត្បូងជួបភាពរអាក់រអួល និងមិនអាចបង្កើតសន្តិភាពយូរអង្វែងពិតប្រាកដសម្រាប់ប្រទេសជាតិបានឡើយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ប្រធានាធិបតី លីបង់ កុំឲ្យអ៊ីរ៉ង់លូកដៃក្នុងការចរចាជាមួយអ៊ីស្រាអែល ដែលចាប់ផ្តើមនៅអាមេរិក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


