សន្តិសុខសង្គម
សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ ឃាត់ក្រុមក្មេងទំនើង៨នាក់ជាបន្តបន្ទាប់ក្រោយបង្កហឹង្សាទៅលើយុវជន៤នាក់របួស
ក្រុមក្មេងទំនើងមួយក្រុមមានគ្នា៣០នាក់ជិះម៉ូតូ១៥គ្រឿង បានធ្វើសកម្មភាពវាយយុវជន៤នាក់បណ្តលឲ្យរងរបួស២នាក់និងវាយបំផ្លាយម៉ូតូ២គ្រឿង កាលពីវេលាម៉ោង០៣ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចតាមបណ្ដោយផ្លូវបេតុងអង្គតាម៉ិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ ស្រាវជ្រាវតាមចាប់បានជាបន្តបន្ទាប់ សរុប៨នាក់។

ជនសង្ស័យ ដែលឃាត់បានទីឈ្មោះសឿង គឹមហុង, ឈ្មោះតាំង គីមសាយ, ឈ្មោះយឹម បុត្ររ៉ាសាក់ , ឈ្មោះង៉ែត រាជ្យ, ឈ្មោះជីវន្ត វិសាល, ឈ្មោះ ឆេង សុផាន់នី, ឈ្មោះ ទូច ឆេងអ័រ , ឈ្មោះធឿន វុធធី ធើ្វអោយសម្ភារ: ខូចខាតមួយចំនួន ដូចជា បាក់កាបាំងមុខខាងស្តាំ បែកកាតតាប៊ូមុខ បាក់ដៃប្រាំងខាងមុខ។


តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់កើតហេតុជនរងគ្រោះមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងវត្តអង្គតាមិញ លុះមកដល់ចំណុចកើតហេតុស្រាប់តែជួបជាមួយក្រុមក្មេងទំនើងទាំងនោះ ហើយក៏ត្រូវក្មេងទំនើងដេញវាយធ្វើឲ្យជនរងគ្រោះរបួស២នាក់ ដោយភ័យពេកក៏រត់ចោលម៉ូតូត្រូវបានពួកគេវាយម៉ូតូបណ្តាលឲ្យខួចខាត ហើយនាំគ្នារត់គេចខ្លួនអស់។


ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីសុំការអន្តរាគមន៍។
ក្រោយទទួលបណ្តឹងជនរងគ្រោះរួចកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជាបន្តបន្ទាប់សរុបចំនួន៨នាក់។
បច្ចុប្បន្ន ជនសង្ស័យកំពុងកសាងសំណុំរឿងបណ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមច្បាប់៕ដោយ៖សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


