Connect with us

កីឡា

កីឡាករ​ សូត្រ​ ប៊ុនធី​ ប្រសិន​បើ​ឪពុក​នៅ​រស់​មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាងណា​ទេ​ឃើញ​ក្លឹប​ស្អាត

បានផុស

នៅ

កីឡាករ​ សូត្រ​ ប៊ុនធី​ ថា​ប្រសិន​បើ​លោក​ឪពុក​នៅ​រស់​នៅ​មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាងណា​ទេ​ បន្ទាប់​ពី​បច្ចុប្បន្ន​នេះ​ឃើញ​ក្លឹប​ហ្វឹកហាត់​សមរម្យ និង​មាន​សម្ភារគ្រប់គ្រាប់​ដែលវា​​ខុស​ពី​ជំនាន់​មុន​វេទនា​ខ្លាំងពិសេស​ខែ​ភ្លៀង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ក្លឹប​បក្សីស្លាបដែក

អ្នក​លេង​គុន​ខ្មែរ​ សូត្រ​ ប៊ុនធី​ បាន​ឲ្យ​ដឹង​ថា​ ក្លឹប​ប្រដាល់​បក្សីស្លាបដែក​ជំនាន់​មុន​មក​គឺ​វេទនា​ខ្លាំង​ជួយ​ដី​គេ​ហ្វឹកហាត់​ និង​រើ​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។​ សម្ភារ​ហ្វឹកាត់​ និង​ទីកន្លែង​ហ្វឹកហាត់​មិន​ដែល​សមរម្យ​នោះ​ឡើយ។​

ទិដ្ឋភាព​ក្លឹប​បក្សីស្លាបដែក

រៀមច្បង​ត្រកូល​ «សូត្រ»​ រូប​នេះ​បន្ថែម​ទៀត​ថា​ ក្លឹប​ហ្វឹកហាត់​ឥលូវ​នេះ​បើ​ទោះ​ជា​នៅ​ជួល​គេ​យ៉ាងណា​ក្ដី​ ប៉ុន្តែ​មាន​កំបូល​ត្រឹមត្រូវ​ មាន​ស៊ីប​ មាន​សម្ភារ​ហ្វឹកហាត់​សម​ល្មម​ និង​មាន​ការ​រៀបចំ​បាន​ល្អ​ស្អាត​មើលទៅ​សមរម្យ។​ ដូច្នេះ​ប្រសិន​បើ​លោក​ឪពុក​នៅ​រស់​វិញ​គឺ​ជឿជាក់​ថា​សប្បាយ​ចិត្ត​ខ្លាំង​ ព្រោះ​ក្លឹប​ប្រដាល់​នេះ​ជា​ញើស​ឈាម​ និងជា​ក្ដី​ស្រឡាញ់​របស់​លោក​ជា​យូរ​មក​ហើយ។​

ទិដ្ឋភាព​ក្លឹប​បក្សីស្លាបដែក

បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​លោក​ សួន​ ប៊ុនសូត្រ​ បាន​ទទួល​មរណៈភាព​ទៅ​គឺ​ក្លឹប​ប្រដាល់​បក្សីស្លាប​ដែក​នេះ​មើល​ការ​ខុសត្រូវ​បន្ត​ដោយ​កីឡាករ​ សូត្រ​ ប៊ុនធី។​ ក្លឹប​ប្រដាល់​នេះ​គឺ​ជួល​ដី​គេ​មួយ​កន្លែង​ម្ដុំ​មុខ​ស្ថានីយទូរទស្សន៍​ CTN​ ក្នុង​តម្លៃ​ ២០០ដុល្លារ​ក្នុង​មួយ​ខែ៕​

សូត្រ ប៊ុនធី និង​ប្អូន

អត្ថបទដោយ៖ នូន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម