Connect with us

កីឡា

គ្រូមន្តអាគមល្បី​ឈ្មោះ ហ្គាណា ទម្លាយឈ្មោះក្រុម ដែល​នឹង​​ឈ្នះ World Cup 2026 នេះ

បានផុស

នៅ

គ្រូមន្តអាគមរបស់ប្រទេស ហ្គាណា Kwaku Bonsam បានទស្សន៍ទាយយ៉ាងភ្ញាក់ផ្អើល អំពីក្រុមមួយ ដែលនឹងឈ្នះជើងឯកពានរង្វាន់ World Cup 2026 នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bonsam ដែលដាក់រហស្សនាមឱ្យខ្លួនឯង ថា «អារក្សនៃថ្ងៃពុធ» បានទស្សន៍ទាយពីក្រុមនឹងឈ្នះ World Cup 2026 តាំងពីមុនព្រឹត្តិការណ៍នេះចាប់ផ្តើមមកម្ល៉េះ ពោលគឺនៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២៦។ លោកបានបង្ហាញឈ្មោះចំៗ ថា ជម្រើសជាតិ ព័រទុយហ្គាល់ នឹងឈ្នះ World Cup 2026។

នៅក្នុងវីដេអូមួយ ដែលបង្ហាញដូចកាលបរិច្ឆេទខាងលើ លោកបាននិយាយ ថា៖ «ខ្ញុំចង់ឱ្យពិភពលោកទាំងមូលបានដឹងថា ក្នុងការប្រកួត World Cup 2026 នេះ ព័រទុយហ្គាល់ នឹងក្លាយជាម្ចាស់ជើងឯក។ ខ្ញុំជាជនជាតិហ្គាណា ហើយខ្ញុំគាំទ្រប្រទេសរបស់ខ្ញុំ ប៉ុន្តែនៅពេលខ្ញុំមើលទៅក្នុងពិភពវិញ្ញាណ ខ្ញុំឃើញថា ព័រទុយហ្គាល់នឹងលើកពានរង្វាន់នេះ»

លោក Kwaku Bonsam បានផ្ទុះភាពល្បីល្បាញនៅក្នុង World Cup នេះ តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ នៅពេលលោកបានអះអាង ថា លោកជាអ្នកដាក់អំពើឱ្យ Ronaldo របួសជង្គង់ ហើយលោកទាយ ថា ព័រទុយហ្គាល់ នឹងជួបស្ថានភាពដ៏អាក្រក់នៅ World Cup 2014។ ជាក់ស្តែងនៅពេលនោះ Ronaldo ពិតជារបួសជង្គង់ពិតមែន ខណៈ ព័រទុយហ្គាល់ វិញ បានធ្លាក់ពី World Cup 2014 ត្រឹមវគ្គចែកពូល។

បន្ទាប់ពីនោះលោកមានភាពល្បីល្បាញខ្លាំង សូម្បីកាសែត The New York Times ក៏ធ្លាប់ចុះផ្សាយអំពីជីវប្រវត្តិរបស់លោក ២ លើកមកហើយដែរ។ នៅ World Cup 2026 នេះ លោកត្រូវបានគេស្គាល់កាន់ខ្លាំងបន្ថែមទៀត បន្ទាប់ពីការប្រកួតរវាងជម្រើសជាតិ អង់គ្លេស និង ហ្គាណា។

នៅមុនការប្រកួត លោកបាននិយាយ ថា បានដាក់មន្តអាគមលើ Harry Kane និង ជម្រើសជាតិ អង់គ្លេស មិនឱ្យស៊ុតចូលទល់នឹង ហ្គាណា។ ជាក់ស្តែង នៅក្នុងការប្រកួត Kane និងក្រុម អង់គ្លេស ទាំងមូល ពិតជាមិនអាចស៊ុតចូលទល់នឹង ហ្គាណា បានមែន។ នៅពេលនោះ ក្រុមទាំង ២ បានបញ្ចប់ការប្រកួត ដោយស្មើគ្នា ០-០។

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម