កីឡា
កីឡាករ គួន ម៉ុម និង សួន ចាន់ណារ៉ូ សុទ្ធតែសរសើរពីសមត្ថភាព វឿន វាសនា ក្រោយជួបគ្នាជាថ្មីនេះ
កីឡាករ គួន ម៉ុម និង សួន ចាន់ណារ៉ូ សុទ្ធតែសរសើរពីសមត្ថភាពល្អរបស់ វឿន វាសនា និងភាពរីកចម្រើនរបស់គេក្រោយជួបគ្នាជាថ្មីនៅតេជោលីគ ជុំទី២ រដូវកាលទី៣ ឆ្នាំ២០២៦ កន្លងទៅនេះ។

កីឡាករ វឿន វាសនា
កីឡាករ គួន ម៉ុម បានលើកឡើងថា វឿន វាសនា គឺលេងល្អមែន និងជួយក្រុមបានច្រើនក្នុងការប្រកួតកន្លងទៅនេះ។ ជើងខ្លាំងមកពីតៃវ៉ាន់រូបនេះគឺតាមចាប់បាំងដៃគូច្បាស់ណាស់ឥលូវនេះ ដូច្នេះកីឡាករល្មមៗមិនងាយវាយចេញនោះឡើយ។
ចំណែកកីឡាករ សួន ចាន់ណារ៉ូ បានលើកឡើងស្រដៀង គួន ម៉ុម ដែរថា វឿន វាសនា មកវិញលើកនេះសមត្ថភាពកើនឡើងកាន់តែខ្លាំងជាងមុនទៅទៀត។ ទម្រង់លេងដូចអ្នកគាំទ្របានឃើញអីចឹងដែរ ពោលលេងល្អប្លែកខុសពីមុនៗទៅទៀតសម្រាប់ស្មាត់របស់ Win Streak រូបនេះ។


កីឡាករ វឿន វាសនា
បញ្ជាក់ដែរថា កីឡាករ វឿន វាសនា បន្ទាប់ពីបញ្ចប់ភារកិច្ចនៅតៃវ៉ាន់រួចមករូបគេក៏បានមកជួយក្លឹបដើមគឺសមាគមវិសាខា នៅក្នុងជុំទី២ ដែលកំពុងដំណើរការប្រកួតវិលជុំសន្សំពិន្ទុនៅពេលនេះ។ រូបគេជួយវិសាខាបាន ៣ប្រកួតមកហើយគឺឈ្នះទាំង ៣ប្រកួតមាន ៨ពិន្ទុក្នុងដៃ និងត្រៀមជួយ ២ប្រកួតចុងក្រោយបញ្ចប់ជុំទី២ នេះតទៅទៀត។ វឿន វាសនា ជាកីឡាករល្បីឈ្មោះទាំងនៅកម្ពុជា និងតៃវ៉ាន់។ រូបគេទើបតែបន្តកុងត្រាជាមួយក្លឹប Win Streak ជាលើកទី៣ ផងដែរ៕


សួន ចាន់ណារ៉ូ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


