Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​​​ចិន ​ប្តេជ្ញា​បង្កើត ​​​​ភាពជាដៃគូសន្តិសុខ​ ជាមួយកម្ពុជា

បានផុស

នៅ

ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង បានអះអាង ​ពី​ការ​បង្កើត​​​​ភាពជាដៃគូសន្តិសុខ​ និងប្តេជ្ញា ធ្វើការងាររួមគ្នាជាមួយកម្ពុជា ដើម្បីកម្ចាត់បទល្មើសនៃការឆបោកតាម ដែលគេស្គាល់ថា Scam។

សម្តេចតេជោ ហ៊ុន សែន ចាប់ដៃជាមួយមេដឹកនាំចិន ស៊ី ជីនពីង (រូប៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត Xinhua បានដកស្រង់សម្តីលោក ស៊ី ដែលមានប្រសាសន៍ ក្នុងជំនួបពិភាក្សាការងារ នៅទីក្រុងប៉េកាំង ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ថា ប្រទេសចិន មានឆន្ទៈក្នុងការបង្កើតភាពជាដៃគូសន្តិសុខ ជាមួយកម្ពុជា ហើយនឹងធ្វើការងាររួមគ្នាជាមួយកម្ពុជា ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការលុបបំបាត់បញ្ហារ៉ាំរ៉ៃ នៃបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។

ទន្ទឹមនោះ ប្រមុខរដ្ឋចិន បានកោតសរសើរយ៉ាងខ្លាំង ចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើស Scam នាពេលកន្លងមក។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងដំណើរនោះ សម្តេច ក៏ចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជតំណាក់រដ្ឋធានីប៉េកាំង ផងដែរ៕

អត្ថបទ៖ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម