នយោបាយ
លោក ស៊ី ជីងពីង៖ ចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការការពារដែនអធិបតេយ្យភាពជាតិ និងសន្តិសុខកម្ពុជា
លោក ស៊ី ជីងពីង ប្រធានាធិបតីចិន បានប្រកាសថា ប្រទេសចិនគាំទ្រប្រទេសកម្ពុជាយ៉ាងមុតមាំក្នុងការការពារដែនអធិបតេយ្យភាពជាតិ និងសន្តិសុខរបស់ប្រទេសកម្ពុជា។ ការប្រកាសបែបនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅទីក្រុងប៉េកាំង ហើយត្រូវបានសារព័ត៌មានអង់គ្លេស Reuters ដកស្រង់យកមកចុះផ្សាយនៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

«ប្រទេសចិនតែងតែចាត់ទុកកម្ពុជា ជាអាទិភាពមួយនៅក្នុងគោលនយោបាយការទូតអ្នកជិតខាងរបស់ខ្លួន ហើយទីក្រុងប៉េកាំងគាំទ្រយ៉ាងមុតមាំដល់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងសន្តិសុខ»។ នេះ គឺជាការអះអាងរបស់លោកប្រធានាធិបតីចិននៅមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសសភាកម្ពុជា។ ជាមួយគ្នានេះ លោក ស៊ី ជីងពីង ក៏បានអំពាវនាវឱ្យភាគីទាំងពីរចិន-កម្ពុជា លើកកម្ពស់គ្រឹះនៃទំនុកចិត្តយុទ្ធសាស្ត្រទៅវិញទៅមក«ឱ្យឈានដល់កម្រិតកម្ពស់ថ្មីមួយ»។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស Reuters។

Reuters បានផ្សាយទៀតថា លោក ស៊ី ជីងពីង បានកើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញ ព្រមទាំង បានប្តេជ្ញាចិត្តសហការជាមួយកម្ពុជា ដើម្បីលុបបំបាត់អ្វីដែលលោកហៅថាជា «ដុំសាច់មហារីក» នៃការឆបោកទាំងនេះ។ មិនខុសគ្នាដែរ កាសែតចិន Xinhua ឯណោះវិញ បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការបង្កើតភាពជាដៃគូសន្តិសុខជាមួយកម្ពុជា និងធ្វើការងាររួមគ្នាជាមួយកម្ពុជា ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់បូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ចំណែក សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជាវិញ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជា និងចិន ដែលជា«មិត្តភាពដែកថែប»នាពេលនេះ។ សម្តេចតេជោ បានគូសបញ្ជាក់នៅមុខប្រធានាធិបតីចិនថា បើទោះបីស្ថានភាពពិភពលោកនេះ មានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏មិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលនោះឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកចិនថា ជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ជូនថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាននអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីជំនួបជាមួយលោក ស៊ី ជីងពីង សម្តេចតេជោ ក៏ជួបជាមួយមន្រ្តីគ្រាក់ៗនៃរដ្ឋាភិបាល និងបក្សកុំមុយនីស្តចិនដទៃៗទៀតផងដែរ។ បន្ថែមលើនេះ សម្តេចតេជោ ក៏បានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជតំណាក់រដ្ឋធានីប៉េកាំង៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


