កីឡា
កាបវែរ បង្កើតប្រវត្តិសាស្ត្រថ្មី ខណៈពេលនេះ World Cup 2026 រកឃើញ ២៨ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៦ មានក្រុមបាល់ទាត់ជម្រើសជាតិចំនួន ២៨ បានឡើងវគ្គ ៣២ ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។

ក្រុមបាល់ទាត់ជម្រើសជាតិ កាបវែរ បានបង្កើតប្រវត្តិសាស្ត្រជាថ្មីនៃការឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ និងបង្កើតស្ថិតិដ៏អស្ចារ្យដោយឆ្លងកាត់ ៣ ប្រកួត នៅវគ្គសន្សំពិន្ទុក្នុងពូលមិនចាញ់សោះគឺស្មើទាំង ៣ ប្រកួត។ នេះជាលើកទី១ ដែលពួកគេបានបង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួនក្នុងការឡើងទៅកាន់ជុំចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ហើយពេលនេះបានឡើងមួយកម្រិតទៀត។
ពូល A
- ម្ចាស់ផ្ទះ ម៉ិកស៊ិក រកបាន ៩ ពិន្ទុពេញ ឈរលេខ ១ ក្នុងពូល A ពីការឈ្នះ អាហ្វ្រិកខាងត្បូង ២-០, ឈ្នះ កូរ៉េខាងត្បូង ១-០ និង ឆែក ៣-០។
- អាហ្វ្រិកខាង ត្បូង រកបាន ៤ ពិន្ទុ ពីការឈ្នះ កូរ៉េខាងត្បូង ១-០, ស្មើ ឆែក ១-១ និងចាញ់ ម៉ិកស៊ិក ២-០។
ពូល B
- ស្វីស រកបាន ៧ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការស្មើ កាតា ១-១, ឈ្នះ ប៊ូស្នៀ ៤-១ និង ឈ្នះកាណាដា ២-១។
- ម្ចាស់ផ្ទះ កាណាដា រកបាន ៤ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និងចាញ់ ស្វីស ២-១។
ពូល C
- ប្រេស៊ីល រកបាន ៧ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និងឈ្នះស្កុតឡែន ៣-០។
- ម៉ារ៉ុក រកបាន ៧ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប្រេស៊ីល ១-១, ឈ្នះ ស្កុតឡែន ១-០ និងឈ្នះ ហៃទី ៤-២។
ពូល D
- ម្ចាស់ផ្ទះ សហរដ្ឋអាមេរិក រកបាន ៦ពិន្ទុពេញ ឈរលេខ ១ ពីការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និងឈ្នះ អូស្ត្រាលី ២-០
- អូស្ត្រាលី បានឡើងវគ្គ ៣២ ក្រុម ជាក្រុមលេខ ២ ក្នុងពូល ក្រោយរកបាន ៤ ពិន្ទុ ពីការឈ្នះ តួកគី ២-០, ចាញ់ អាមេរិក ២-០ និង ស្មើ ប៉ារ៉ាហ្គាយ ០-០។
ពូល E
- អាល្លឺម៉ង់ រកបាន ៦ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ ការ៉ាកៅ ៧-១, ឈ្នះ កូតឌីវ័រ ២-១ និងចាញ់ អេក្វាទ័រ ២-១។
- កូតឌីវ័រ បានឡើងវគ្គ ៣២ ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ ២ ដោយរកបាន ៦ ពិន្ទុ ពីការឈ្នះ អេក្វាទ័រ ១-០, ឈ្នះ ការ៉ាកៅ ២-០ និងចាញ់ អាល្លឺម៉ង់ ២-១។
ពូល F
- ហូឡង់ បានឡើងវគ្គ ៣២ ក្រុមចុងក្រោយ ដោយរកបាន ៧ ពិន្ទុ ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល បន្ទាប់ពីស្មើ ជប៉ុន ២-២, ឈ្នះស៊ុយអែត ៥-១ និងឈ្នះ ទុយនីស៊ី ៣-១។
- ជប៉ុន បានឡើងវគ្គ ៣២ ក្រុមចុងក្រោយ ដោយរកបាន ៥ ពិន្ទុ ក្នុងនាមជាក្រុមលេខ ២ ក្នុងពូល បន្ទាប់ពីស្មើ ហូឡង់ ២-២, ឈ្នះ ទុយនីស៊ី ៤-០ និងស្មើ ស៊ុយអែត ១-១។
ពូល G
- បែលហ្ស៊ក បានឡើងវគ្គ ៣២ ក្រុមចុងក្រោយ ជាក្រុមលេខ ១ ក្នុងពូល ដោយមាន ៥ ពិន្ទុ ពីការស្មើ អេហ្ស៊ីប ១-១, ស្មើ អ៊ីរ៉ង់ ០-០ និងឈ្នះ នូវែលហ្សេឡង់ ៤-១។
- អេហ្ស៊ីប បានឡើងវគ្គ ៣២ ក្រុម ជាក្រុមលេខ ២ ក្នុងពូល ដោយរកបាន ៥ ពិន្ទុ ពីការស្មើ បែលហ្ស៊ិក ១-១, ឈ្នះ នូវែលហ្សេឡង់ ៣-១ និងស្មើ អ៊ីរ៉ង់ ១-១។
ពូល H
- អេស្ប៉ាញ បានឡើងវគ្គ ៣២ ក្រុម ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល ដោយរកបាន ៧ ពិន្ទុ ពីការស្មើ កាបវែរ ០-០, ឈ្នះអារ៉ាប៊ីសាអ៊ូឌីត ៤-០ និងឈ្នះ អ៊ុយរូហ្គាយ ១-០។
- កាបវែរ បានឡើងវគ្គ៣២ ក្រុម ក្នុងនាមជាក្រុមលេខ ២ ក្នុងពូល ពីការរកបាន ៣ ពិន្ទុដោយមិនចាញ់ និងឈ្នះសោះ ប៉ុន្តែស្មើទាំង ៣ ប្រកួត។
ពូល I
- បារាំង រកបាន ៦ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ សេណេហ្គាល់ ៣-១ និងឈ្នះ អ៉ីរ៉ាក់ ៣-០
- ន័រវែស រកបាន ៦ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការឈ្នះ អ៉ីរ៉ាក់ ៤-១ និងឈ្នះ សេណេហ្គាល់ ៣-២
ពូល J
- អាហ្សង់ទី២ រកបាន ៦ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ អាល់ហ៊្សេរី ៣-០ និងឈ្នះ អូទ្រីស ២-០។
ពូល K
- កូឡុំប៊ី រកបាន ៦ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ អ៊ុយបេគីស្ថាន ៣-១ និងឈ្នះ កុងហ្គោ ១-០។
- ព័រទុយហ្គាល់ បានឡើងវគ្គ ៣២ ក្រុមជាក្រុមលេខ ២ ក្នុងពូល បន្ទាប់ពីទើបបាន ២ ប្រកួត។
ពូល L
- អង់គ្លេស បានឡើងវគ្គ ៣២ ក្រុម ពីការប្រកួត ២ លើក
- ហ្គាណា បានឡើងវគ្គ ៣២ ក្រុម ពីការប្រកួត ២ លើក
ក្រុមលេខ ៣ ល្អបំផុត
- ប៊ូស្នី បានឡើងក្នុងនាមជាក្រុមលេខ ៣ ល្អ
- ស៊ុយអែត បានឡើងក្នុងនាមជាក្រុមលេខ ៣ ល្អ
- អេក្វាទ័រ បានឡើងក្នុងនាមជាក្រុមលេខ ៣ ល្អ
- ប៉ារ៉ាហ្គាយ បានឡើងក្នុងនាមជាក្រុមលេខ២ ល្អ


អត្ថបទ៖ វិរបុត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


